ព័ត៌មានជាតិ
មួយប្រកួតនៅសៀមរាបរបស់ រិទ្ធី គីងកុង ទទួលបានថវិកាឧបត្ថម្ភជិត ៣លាននេះមិនទាន់បូកតម្លៃខ្លួន
កីឡាករ រិទ្ធី គីងកុង មួយប្រកួតរបស់គេដែលយកឈ្នះកីឡាករម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅឯខេត្តសៀមរាបនេះទទួលបានថវិកាឧបត្ថម្ភសរុបប្រហែលជិត ៣លានរៀលនេះមិនទាន់បូកប្រាក់តម្លៃខ្លួនផង។

រួបភាពលើផេកគ្រុឌ
លោក ផាត សូដា ដែលជាគ្រូបង្វឹករបស់ រិទ្ធី គីងកុង បានឲ្យដឹងមកថា មួយប្រកួតនៅឯខេត្តសៀមរាបជាមួយកីឡាករម៉ាឡេស៊ីនេះសិស្សរបស់ខ្លួនទទួលបានថវិកាឧបត្ថម្ភពីកម្មវិធីរួមទាំងសប្បុរសជនមួយចំនួនទៀតបានសរុបជិត ៣លានរៀលផងដែរ។

រួបភាពលើផេកគ្រុឌ
ថវិកាខាងលើនេះ រិទ្ធី គីងកុង គឺមិនទាន់បូកតម្លៃខ្លួនប្រកួតពេលនោះនៅឡើយទេ។ លោកក៏មិនទាន់ដឹងថាកូនសិស្សរបស់លោកនឹងទទួលបានតម្លៃខ្លួនប្រកួតនៅឯសៀមរាបនេះប៉ុន្មានដែរ។

រួបភាពលើផេកគ្រុឌ
បញ្ជាក់ដែរថា កីឡាករ រិទ្ធី គីងកុង កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះរូបគេបានប្រកួតអន្តរជាតិជាមួយកីឡាករម៉ាឡេស៊ី MUHAMHAD DINI ដោយឈ្នះពិន្ទុលើដៃគូ។ គេឃើញកីឡាករដែលទទួលបានជ័យជម្នះក្នុងកម្មវិធី Land Of Peace នោះទទួលបានថវិកាលើកទឹកចិត្តផងដែររួមទាំងកីឡាករ រិទ្ធី គីងកុង ផងនៅពេលនោះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


