ព័ត៌មានអន្ដរជាតិ
ស្លាប់៨នាក់ ក្នុងហេតុការណ៍ក្រឡាប់ឡានក្រុងដឹកបុគ្គលិកមន្ទីរពេទ្យនៅឥណ្ឌូណេស៊ី
រថយន្តក្រុងទេសចរណ៍មួយគ្រឿងដែលដឹកបុគ្គលិកពេទ្យបានក្រឡាប់ក្នុងខេត្តជ្វា ប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្ស៨នាក់និង ៤៤នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ខែសីហា។

ឡានក្រុងនេះបានដឹកបុគ្គលិកមន្ទីរពេទ្យ និងក្រុមគ្រួសាររបស់ពួកគេក្នុងអំឡុងពេលដំណើរកម្សាន្ត បានក្រឡាប់នៅជិតភ្នំ Bromo ក្នុងទីក្រុង Probolinggo ភាគខាងកើតខេត្តជ្វាប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យ។ អ្នកដំណើរទាំងនេះមកពីមន្ទីរពេទ្យ Bina Sehat ក្នុងទីក្រុង Jember។
បើតាមអ្នកបើកបរដែលនៅរស់រានមានជីវិតអាយុ ៥៩ ឆ្នាំបានប្រាប់អ្នកស៊ើបអង្កេតថាឡានមានបញ្ហាហ្វ្រាំងដើម្បីគេចពីការធ្លាក់ចូលជ្រោះ គាត់បានបត់រថយន្តបុករបាំងផ្លូវទើបបណ្ដាលឲ្យក្រឡាប់។
ឧបទ្ទវហេតុនេះបានបំផ្លិចបំផ្លាញដល់សហគមន៍មន្ទីរពេទ្យ និងបង្កជាការព្រួយបារម្ភអំពីសុវត្ថិភាពចរាចរណ៍ជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលការថែទាំយានយន្តមិនល្អ និងផ្លូវដែលមានគ្រោះថ្នាក់បន្តធ្វើឱ្យអ្នកដំណើរប្រឈមនឹងហានិភ័យ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


