ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ថាអ៊ីស្រាអែលនឹងបន្តតាមប្រមាញ់មេដឹកនាំហាម៉ាសនៅបរទេស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយអំឡុងពេលជួបជាមួយមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ថាអ៊ីស្រាអែលអាចបើកការវាយប្រហារបន្ថែមទៀតលើមេដឹកនាំក្រុមហាម៉ាសនៅបរទេស បើទោះបីទើបតែបើកការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងប្រទេសកាតាបង្កឱ្យមានកំហឹងអន្តរជាតិក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី១៦ខែកញ្ញា។

គួររម្លឹកថាការវាយប្រហារដោយបើកចំហរបស់អ៊ីស្រាអែលទៅលើប្រទេសកាតា បានសម្លាប់មនុស្ស៦នាក់ ប៉ុន្តែមិនបានសម្លាប់មេដឹកនាំហាម៉ាសនោះទេ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថា ប្រទេសកាតានឹងមិនជួបការវាយប្រហារបែបនេះម្តងទៀតទេ ប៉ុន្តែលោក ណេតាន់យ៉ាហ៊ូ ជំទាស់ថាអ៊ីស្រាអែលនឹងធ្វើសកម្មភាពតែម្នាក់ឯង។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សេរុយសាឡឹម លោក ណេតាន់យ៉ាហ៊ូ បានបង្ហាញខ្លួនជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក។ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិក និងពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ។
ដំណើរទស្សនកិច្ចរបស់លោកបានកើតឡើងចំពេលមានការថ្កោលទោសអន្តរជាតិចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមេដឹកនាំក្រុមហាម៉ាសក្នុងប្រទេសកាតា និងការវាយលុកយោធាកាន់តែខ្លាំងនៅហ្គាហ្សា។ ទោះយ៉ាងលោក Rubio បាននិយាយថា សហរដ្ឋអាមេរិកនៅតែមានទំនាក់ទំនងរឹងមាំជាមួយបណ្តាប្រទេសឈូងសមុទ្រ ខណៈមេដឹកនាំទាំងពីរបានសរសើរទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ភាពតានតឹងក៏កើតមានដែរ ខណៈប្រទេសលោកខាងលិចមួយចំនួនត្រៀមទទួលស្គាល់ប៉ាឡេស្ទីននៅ អង្គការសហប្រជាតិ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលកំពុងពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុងហ្គាហ្សា។ ផ្ទះជាច្រើនត្រូវបានបំផ្លាញ ហើយមនុស្សប្រហែល ២៥ម៉ឺន នាក់បានភៀសខ្លួនចេញពីភាគខាងត្បូង ប៉ុន្តែមនុស្សជាច្រើននាក់ទៀតមិនអាចចាកចេញដោយសារតែបញ្ហាថវិការ ខ្វះការដឹកជញ្ជូន ឬការភ័យខ្លាចនឹងការវាយប្រហារផ្លូវអាកាសថ្មី។ អង្គការសហប្រជាជាតិបានព្រមានថា ស្ថានការណ៍បច្ចុប្បន្នអាចក្លាយជាគ្រោះមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ទៅៗ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


