ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​សេដ្ឋកិច្ច​ចាប់​រថយន្ត​ធុន​យក្ស​៤​គ្រឿង​ ដឹកទំនិញ​ពី​ច្រក​ខេត្តតាកែវ និង​ច្រក​ខេត្តកំពត​ប្រគល់​ឲ្យ​គយ​ខេត្តកណ្តាល

កណ្តាល​ ៖​ រថយន្ត​ម៉ាក​Hyundai ធុន​ធំ​ចំនួន​បួន​គ្រឿង ដែល​ដឹកទំនិញ​មាន​មី និង​ប្រេងឆា បាន​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយមាន​ការ​សម្របសម្រួល​ពី​លោក ឯក ស៊ុនរ​ស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ធ្វើការ​ឃាត់​ស​ង្ស័យ​បង់ពន្ធ​មិន​គ្រប់ ដែល​រថយន្ត​ទាំងអស់​នោះ​បាន​ដឹក​ចេញពី​ច្រក​ខេត្តតាកែវ និង​ច្រក​ខេត្តកំពត​។

ហេតុការណ៍​ចាប់​ឃាត់​រថយន្ត​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​០២​និង​១៦​នាទី​ ឈាន​ចូល​ថ្ងៃទី​១៩ តុលា ២០១៨ នៅ​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​០៣​និង ផ្លូវជាតិ​លេខ​០២ ស្ថិត​ក្នុងភូមិ​ព្រៃទទឹង និង​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ថ្ងៃ​កើតហេតុ​ខាងលើ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹកទំនិញ​នៅលើ​ផ្លូវជាតិ​លេខ​០២ ផ្លូវជាតិ​លេខ​០៣ ទើប​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ពួនស្ទាក់ ឃាត់​រថយន្ត​ទាំងនោះ​ដោយមាន​កា​រស​ង្ស័យ​ថា បង់ពន្ធ​មិន​គ្រប់​។ ចំពោះ​រថយន្ត​ដែល​កម្លាំង​នគរបាល​សេដ្ឋកិច្ច ឃាត់​បាន​នោះ​ទី​០១​មាន​ម៉ាក​Mitsubishi Fuso ព័​ណ​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2375 រក​ឃើញ បង្កាន់ដៃ​លេខ​R 1243 ចុះ​ថ្ងៃទី​១៨ តុលា ២០១៨ បញ្ជិការ​ប្រតិវេទ i 1227 ចុះ​ថ្ងៃទី​១៨ តុលា ២០១៨ នាំចូល​តាម​ច្រក ភ្នំ​ដិ​ន។ រថយន្ត​ទី​០២​ម៉ាក Hyundai ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0088 រក​ឃើញ​បង្កាន់ដៃ​ពន្ធ R.127 និង​បញ្ជិកា​ប្រតិវេទ​លេខ​1225 ចុះ​ថ្ងៃទី​១៨ តុលា ២០១៨ នាំចូល​តាម​ច្រក ព្រែក​ចាក ។ រថយន្ត​ទី​០៣ ម៉ាក Hyundai ព៌​ណ​បៃតងខ្ចី ពាក់​ស្លាក​លេខ ភ្នំពេញ​3B-1395 រក​ឃើញ​បង្កាន់ដៃ​R.127 និង​បញ្ជិកា​ប្រតិវេទ​លេខ​i 125 នាំចូល​តាម​ច្រក​ព្រែក​ចាក​។ និង​រថយន្ត​ទី​០៤​ម៉ាក Hyundai ពាក់​ស្លាក​លេខ ពណ៌ស ពាក់​ស្លាក​លេខ​3A-1830 រក​ឃើញ​បង្កាន់ដៃ​ពន្ធ​R.1242 និង​បញ្ជិកា​ប្រតិវេទ​លេខ​i.1226 នាំចូល​តាម​ច្រក​ភ្នំ​ឌិន​។ រថយន្ត​ទាំងអស់​នោះ​ដឹក​មី និង​ប្រេងឆា​ដែល​សម​ត្ថ​កិច្ច​កំពុង​ត្រួត​ពិ​និ​ត្យ​រាប់​ចំនួន។

បើ​តាម​សម​ត្ថ​កិច្ច​ខេត្តកណ្តាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​គ្រប់​ដងផ្លូវ​ជាតិ​ក្នុង​ខេត្តកណ្តាល​មាន​កម្លាំង​សមត្ថកិច្ច​គយ​ចល័ត​ដាក់​ប៉ុស្តិ៍​២៤​ម៉ោង​លើ​២៤​ម៉ោង​គ្រាន់តែ​ស្រុក​កណ្តាល​ស្ទឹង​១​នៅ​ផ្លូវជាតិ​លេខ​២​ប៉ុស្តិ៍​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​អតីត​លាន​ស្រូវ ​ឃុំ​សៀមរាប​ ឯ​ផ្លូវជាតិ​លេខ​៣​វិញ​នៅ​កំពុង​ទួល​រាល់​រថយន្ត​ដឹកទំនិញ​កុំ​ថា​អា​ធំ​អាតូច​គ្រប់​ប្រភេទ​ត្រូវតែ​ឈប់​ចូល​ទៅ​គោរព​លោក​គយ​ឈរជើង​នៅ​ទីនោះ​មិន​ឲ្យ​បាត់​១​គ្រឿង​ឡើយ​ហើយក៍​មិនដែល​ឃើញ​កម្លាំង​គយ​អស់នោះ​ចាប់បាន​រថយន្ត​ណា​១​គ្រឿង​ដឹកទំនិញ​គេចពន្ធ​ឫ​បង់ពន្ធ​មិន​គ្រប់​សោះ​ឲ្យ​រលូន​ឃើញ​កម្លាំង​សម​ត្ថ​កិច្ច​ស្ថាប័ន​ផ្សេងៗ​ចុះ​ចាប់​ប្រគល់​ស្ថាប័ន​គយ​ជារឿយៗ​ទៅវិញ​។

សូម​បញ្ជាក់​ថា ​ទំនិញ​ទាំង​៤​រថយន្ត​នោះ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​ទទួល ទៅ​ឲ្យ​ខាង​សាខា​គយ និង​រដ្ឋាករ​ខេត្តកណ្តាល ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕