ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្ដើរ​ឆ្កែ​ទៅ​ដាក់​អន្ទាក់​ក្នុង​ព្រៃ ជាប់​ជ្រូកព្រៃ​១​ក្បាល ​ភ្លាត់ស្នៀត​របួសធ្ងន់

រតនគិរី ​៖ ​ក្មេងប្រុស​ម្នាក់​ បាន​ដើរ​ទៅ​ដាក់​អន្ទាក់​សត្វ​នៅក្នុង​ព្រៃ ខណ​:​នោះ​ក៏បាន​ជាប់​សត្វ​ជ្រូកព្រៃ​មួយ​ក្បាល​ ​ដើរទៅ​ក្បែរ​បម្រុង​នឹង​ចាប់ចង់ ប៉ុន្តែ​ជ្រូក​ព្រៃ​បាន​ហក់​បុក​ចំពោះ​បណ្តាល​ឲ្យ​ចេញ​ពោះវៀន​មក​ខាងក្រៅ​ ​រងរបួស​ធ្ងន់។

​ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ណង​មួង ស្ថិតនៅ​ភូមិ​ប៉ា​កាឡា​ន់ ឃុំ​ប៉ា​កាឡា​ន់ ស្រុក​វើ​ន​សៃ ។​

​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ឈ្មោះ សូន ទូ​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជនជាតិ​ឡាវ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

បច្ចុប្បន្ន​ ក្មេង​រងគ្រោះ ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​តាម​រថយន្ត​ទៅ​​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី ​ប៉ុន្តែ​មិន​ដឹង​ថា ​អាច​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាងណា​នោះ​នៅឡើយ​ទេ៕