ព័ត៍មានទាន់​ហេតុការណ៏
Search

ក្បួន​ជនអន្តោប្រវេសន៍ ​ត្រូវបាន​បញ្ឈប់​ បន្ទាប់​ពីស​ម្រុ​ក​ចូល​ព្រំដែន​ហ្គា​តេ​ម៉ា​ឡា​-​ម៉ិ​ក​ស៊ិ​ក​

ជនអន្តោប្រវេសន៍​រាប់ពាន់នាក់ ​បាន​បង្ខំចិត្ត​ឆ្លងកាត់​តាម​ព្រំដែន​ភាគ​ពាយព្យ​របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​កាលពី​ថ្ងៃ​សុក្រ​ហើយ​បាន​ឡើង​ស្ពាន​មួយ​ដែល​នាំ​ពួកគេ​ទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដែល​នៅ​ទីនោះ​ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​រុញច្រាន​ឲ្យ​ពួកគេ​ត្រឡប់មកវិញ​ដើម្បី​បញ្ឈប់​ក្បួន​ធ្វើដំណើរ​របស់​ពួកគេ​ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក​។​

ក្បួន​ដំណើរ​ដែល​ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​សបាន​បង្ក​ឲ្យ​មាន​វោហា​សាស្ត្រ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump​។ ក្បួន​នេះ​បាន​សម្រុកចូល​តាម​ជួរ​ប៉ូលិស​និង​របាំង​ផ្លូវ​នៅ​របង​ចុងក្រោយ​លើ​ព្រំដែន​ភាគខាងត្បូង​រប​ស់​ម៉ិ​ក​ស៊ិ​ក​។​

នៅ​ចុងស្ពាន​លើ​ទន្លេ Suchiate ដែលជា​ផ្នែក​ខាងលិច​នៃ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក – ហ្គា​តេ​ម៉ា​ឡា ពួកគេ​បាន​គប់​ដុំថ្ម​និង​វត្ថុ​ដទៃទៀត​ដាក់​ប៉ូលិស​កុបកម្ម​រាប់រយ​នាក់​ដែល​បាន​ឆ្លើយតប​មកវិញ​ដោយ​គ្រាប់កាំភ្លើង​ជ័រ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

ជនអន្តោប្រវេសន៍ ប៉ូលិស​សហព័ន្ធ​និង​អ្នកកាសែត​ជាច្រើន​នាក់​បាន​រងរបួស​។​
​ជន​ចំណាកស្រុក​ច្រើន​នាក់​ប៉ូលីស​សហព័ន្ធ​និង​អ្នកកាសែត​ត្រូវបាន​រងរបួស​។​
​នាង Marta Ornelas Cazares អាយុ​២៨​ឆ្នាំ​ដែល​កំពុង​បំបៅកូន​របស់​នាង​ប៉ុន្តែ​បាន​បាត់បង់​កូន​ពីរ​នាក់​ផ្សេងទៀត​ដែលមាន​អាយុ​១០​និង​១៥​ឆ្នាំ​ក្នុង​ភាពច្របូកច្របល់​បាន​និយាយថា “​យើង​កំពុង​រត់​ចេញពី​អំពើហិង្សា​ហើយ​ពួកយើង​បាន​មកដល់​ទីនេះ​ប៉ុន្តែ​ពួកគេ​វាយ​យើង​ថែម​”​។​

នាង​បាន​ប្រាប់ AFP ថា “​ខ្ញុំ​មិនដឹងថា​មាន​អ្វី​កើតឡើង​នោះទេ ខ្ញុំ​គិតថា​យើង​នឹង​ឆ្លង​ទៅដោយ​សន្តិវិធី​ហើយ​ភ្លាមៗ​នោះ​មាន​ដុំថ្ម​ហោះ​មក​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​”​។​
​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​កបាន​ទទូចថា ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​នឹង​ត្រូវដាក់​ពាក្យសុំ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម្តងម្នាក់ៗ​ដើម្បី​ចូលក្នុង​ប្រទេស​នេះ​។​

ជនអន្តោប្រវេសន៍​ជាទូទៅ​បានគេច​ចេញពី​ភាពក្រីក្រ​និង​អសន្ដិសុខ​នៅក្នុង​ប្រទេស​ហុង​ឌូ​រ៉ា​ស​ដែល​នៅ​ទីនោះ​ក្រុមជើងកាង​តាម​ដងផ្លូវ​បាន​កាន់កាប់​ជាមួយនឹង​អំពើហិង្សា​យ៉ាង​ឃោរឃៅ​។​
​ជាមួយនឹង​អត្រា​ឃាតកម្ម​៤៣​នាក់​ក្នុងចំណោម​មនុស្ស​១០០,០០០​នាក់​, ហុង​ឌូ​រ៉ា​ស​គឺជា​ប្រទេស​ដែលមាន​អំពើហិង្សា​ខ្លាំងក្លា​បំផុត​នៅក្នុង​ពិភពលោក​៕ AFP