ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​រាជធានី​បញ្ជូន​ខ្លួន​ជនសង្ស័យ ០៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ​

ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម នា​ថ្ងៃទី​២០ ខែតុលា​នេះ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​រួម​ជា​មួយ​វត្ថុតាង​ជាក់​ស្ដែង​ក្រោយពី​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ ០៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច ផ្លូវលំ ក្រុម​៦ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ផ្ទះ​គ្មាន​លេខ ភូមិ​១៧ សង្កាត់ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៩ តុលាការ​រួចមក។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ពួកគេ​ទាំង០៤​នាក់​ ដែល​បង្ក្រាប​បាន​នេះ​មាន​ទី​១/ ឈ្មោះ វុ​ធ សាវុន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,​ទី​២/ ឈ្មោះ គាត ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,​ទី​៣/ ឈ្មោះ ទឹម ហាក់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,​ទី​៤/ ឈ្មោះ ជួប បញ្ញា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ។

បច្ចុប្បន្ន ពួកគេ​ទាំង​០៤​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំ​រឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕