ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​និទ្ទេស​A​ចំនួន​៦​នាក់

ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈអភិបាលខណ្ឌ​ច្បារអំពៅ​កាលពី​រសៀល​ថ្ងៃទី១៩​ ខែតុលា​នេះ​ លោក​បាន​ជួប​សំណេះសំណាល​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨(​បាក់​ឌុប​)​ចំនួន​៦​នាក់​ដែល​បាន​ជាប់​និទ្ទេសA។

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា ​លោក​មាន​ក្តី​រំភើប​រីករាយ​ពេល​ទទួល​ដំណឹង​ថា​ប្អូនៗ​ចំនួន​៦​នាក់​បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​A​។​ ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ជួប​សំណេះសំណាល​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ប្អូនៗ​នោះ​គឺ​ដោយសារ​លោក​អភិបាលខណ្ឌ​កំពុង​មមាញឹក​ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំង​៨​សង្កាត់​។ រហូតមកដល់​រសៀល​ថ្ងៃទី​១៩ ​ខែតុលា​នេះ​ លោក​អភិបាលខណ្ឌ​ក៏បាន​រៀបចំ​ពេលវេលា​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​ប្អូនៗ​រួម​ទាំង​អាណាព្យាបាល​សិស្ស​ពិសេស​ជួប​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ចំនួន​១៤​នាក់​ដែល​បាន​បង្រៀន​វគ្គ​បំប៉ន​ដល់​ប្អូនៗ​សិស្ស​ថ្នាក់​ទី​១២​មុន​ពេល​ប្រឡង​យក​សញ្ញាបត្រ​។

លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ទៀតថា​ លោក​សូម​កោតសរសើរ​ដល់​ប្អូនៗ​ទាំង​៦​នាក់​ដែល​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​ទើប​ទទួល​បាន​និទ្ទេស​A​បែបនេះ​។ ​នេះ​គឺជា​លទ្ធផល​ដល់​ប្អូនៗ​ដែល​ខិតខំ​សិក្សា​រហូត​ទទួល​បាន​ពិន្ទុ​ល្អ​បែបនេះ​ និង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ប្អូនៗ​រីករាយ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​។ ហើយ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ប្អូន​ទាំង​៦​នាក់​ គឺ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ប្អូនៗ​ដែល​ម្នាក់ៗ​ទទួល​បាន​កុំ​ព្យូ​ទ័​រ​យួរដៃ​(Lap top Dell)​ម្នាក់​១​គ្រឿង​ទៀតផង​។​ ក្នុង​នោះ​ដែរ ​លោកគ្រូ​អ្នកគ្រូ​ទាំង​១៤​នាក់​ក៏​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​មួយចំនួន​ផងដែរ​។

គួរ​បញ្ជាក់​ថា​ សិស្ស​ទាំង​៦​នាក់​ដែល​បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​ទាំង​៦​នាក់​នេះ​គឺជា​សិស្ស​មកពី​វិទ្យាស្ថាន​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ច្បារអំពៅ​ចំនួន​៣​នាក់​និង​សិស្ស​មកពី​សាលា វេ​ស្ទ​ឡាញ​ន៍​សាខា​ច្បារអំពៅ​ចំនួន​៣​នាក់​៕