ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទស្សនា​ទីក្រុង​អ៊ីស្តា​ន​ប៊ុល តាម​នាវា​ទេសចរណ៍​លើ​ផ្ទៃ​ទឹកសមុទ្រ​

ភ្នំពេញ ​៖ កាលពី​រាត្រី​ថ្ងៃទី​២០ តុលា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើដំណើរ ទស្សនា​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល តាម​នាវា​ទេសចរណ៍​លើ​ផ្ទៃ​ទឹកសមុទ្រ។

សូម​បញ្ជាក់ដែរថា សាធារណរដ្ឋ​ទួរគី​មាន​ផ្ទៃក្រឡា​ទំហំ​ជាង​៧៨៣ ពាន់​គីឡូ​ម៉ែត្រក្រឡា ដែលមាន​ព្រំដែន​ជាប់ នឹង​ប្រទេស អា​មេ​នី​អា​សៃ​បៃ​ហ្ស​ង់ ប៊ុល​ហ្ការី ហ្ស​ក​ហ្សី ក្រិ​ក អ៊ីរ៉ង់ ​អ៊ីរ៉ាក់ និង​ស៊ី​រី និង​មាន​ប្រជាជន​រស់នៅ ជាង​៨០​លាន​នាក់​។ រដ្ឋធានី​របស់​សាធារណរដ្ឋទួរគី គឺ​អង់កា​រ៉ា​។

លើ​វិស័យសេដ្ឋកិច្ច សាធារណរដ្ឋ​ទួរ​គី មាន GDP សរុប ២​ពាន់ ១៧៣​ទីលាន​ដុល្លា​អាមេរិក ក្នុងនោះ GDP សម្រាប់​មនុស្ស​ម្នាក់ៗ​មាន​២ ម៉ឺន​៦​ពាន់​៩០០​ដុល្លា​។ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​៧% ផលិតផល​ក្នុងស្រុក​តាម​វិស័យ ក្នុងនោះ​សេវាកម្ម​មាន​ជាង​៦១% ឧស្សាហកម្ម​ជាង​៣១% និង​កសិកម្ម​មាន​ជា​៦%​។ ការនាំចេញ​សំខាន់ៗ​របស់​ទួរ​គី គឺ​សម្លៀកបំពាក់ គ្រឿង​ម្ហូប ក្រណាត់ គ្រឿង​ដែក និង​សម្ភារ​:​ដឹក​ជ​ញ្ជូន ដោយឡែក​សម្រាប់​ការនាំ​ចូលរួម​មាន គ្រឿង​ម៉ាស៊ីន ប្រេង វត្ថុ​គីមី ផលិតផល​ពាក់ កណ្តាល​សម្រេច និង​សម្ភារៈ​ដឹកជញ្ជូន​។

លើ​ទំនាក់ទំនង​ការទូត​កម្ពុជា​បាន​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ជាមួយ ទួរ​គី នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៤ ក្នុងនោះ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៣ សាធារណរដ្ឋ​ទួរគី បាន​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ថាន ឯកអគ្គ​កុងស៊ុល​កិត្តិយស​ចំនួន​ពីរ នៅ​សាធារណរដ្ឋ​ទួរគី ក្នុងនោះ​កម្ពុជា​គ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន នៅ​ទីក្រុង​អង់កា​រ៉ា នៅ​ឆ្នាំ​២០១៩​ខាងមុខ​​​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114