ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្នែក​លើ ​៦​ ចំណុច​នេះ​! ធ្វើ​ឲ្យ​ ទូរ​ទឹកកក ​សាម​សុង ​លក់ដាច់​ខ្លាំង​

ប្រភព​ពត៌មាន​ពី​ក្រុមហ៊ុន​សាមសុង បាន​ឲ្យ​ដឹងថា ទូរ​ទឹកកក​សាម​សុង​ ម៉ូ​ដែល RH58K6687SL/ST គឺជា​ម៉ូ​ដែល​មួយ ដែលមាន​ការគាំទ្រ​យ៉ាងច្រើន ​ពី​សំណាក់​អតិថិជន​ ក្នុង​ឆ្នាំ ​២០១៨​ នេះ​​។ ការគាំទ្រ​យ៉ាងច្រើន ដោយសារតែទូរ​ទឹកកកនេះ មានពិសេសៗ​​ ៦ ​ចំនុច​ ​ដូចខាងក្រោម​៖

1.​ ​Water Dispenser៖ អ្នក​អាច​យក​ទឹក​ញាំ​បាន​យ៉ាង​ងាយ ដោយ​មិនចាំបាច់​បើកទ្វា​ទូទឹកកក នាំ​ឲ្យ​ខាត​ភ្លើង​ធ្វើ​អី​។ ទីតាំង​កន្លែង​ចុច​ទឹក​នៅ​ផ្នែក​ខាងមុខ និង​ទាប​ល្មម​ត្រឹម​ចង្កេះ ងាយស្រួល​ចុច​យក​ទឹក និង​មិនចាំបាច់​ឱន​នាំ​ឲ្យ​ចុក ឬ​ឈឺ​ខ្នង ឈឺចង្កេះ​នោះទេ​។​

2.​ ​Auto Ice Maker ៖ ​គឺជា​មុខងារ​ផលិត​ទឹក​ដោយ​ស្វ័យ​ប្រ​វិត្ត​ដែរ​ភ្ជាប់​មកជា​មួយ​ពីរ​មុខងារ​គឺ Ice Cubed និង Crushed Ice មាន​ទីតាំងនៅ​ជាមួយ Water Dispenser ដែរ​។ សម្រាប់ Ice Cubed វា​ផលិត​ទឹកកក​ដុំ និង Crushed Ice សម្រាប់ធ្វើ​ឲ្យ​ទឹកកក​ដុំ​ឲ្យ​ទៅជា​ម៉ត់​។ ឃើញ​ទេ​! មាន​ទូទឹកកក​សាម​សុង ពិតជា​ចំនេញ និង អស្ចារ្យ​មែន មិនបាច់​ចំណាយលុយ​ទៅ​ទិញ​ទឹកកក​ខាងក្រៅ​នាំ​ឲ្យ​ហត់ ហើយ​ខាត​ពេលធ្វើ​អី​?

3.​ ​Metal Cooling ៖ គឺជា​បន្ទះ​លោហៈ​រក្សា​ជាតិ​ត្រជាក់ មាននៅ​ជាប់​ផ្នែក​ខាងក្នុង​ទូរ​ទឹក​ក និង​នៅជាប់​ទ្វា ដែល​បំពេញ​ជាតិ​ត្រជាក់ ដែល​បាត់បង់​បាន​យ៉ាង​ឆាប់រហ័ស នៅពេលដែល​លោកអ្នក​បើកទ្វា​ទួ​រ​ទឹកកក​ម្តងៗ​។ វា​បានផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន នៅពេល​ប្រើប្រាស់ ប្រៀបបាន​នឹង​ទូរ​ទឹកកក​ដ៏​ជំនាញ​ក្នុងការ​រក្សា​ជាតិ​ត្រជាក់ និង​សន្សំសំចៃ​ភ្លើងអគ្គិសនី​កម្រិត​ខ្ពស់​។​

4.​ ​Food Show Case ៖ បច្ចេកវិទ្យា​ថ្មី ទំនើប ភាព​សន្សំសំចៃ​ខ្ពស់ គឺ​ទ្វារ​ពីរ​ជាន់​របស់​ទូទឹកកក​សាម​សុង ដោយ​ទ្វារ​ទីមួយ​សម្រាប់​បើក​យក​ម្ហូ​ម​អាហារ​តាម​ធម្មតា មាន​ទំហំ​ធំ​។ រីឯ​ទ្វារ​ទី​ពីរ គឺ​បំពាក់​នៅ​ផ្នែក​ខាងក្រៅ និង​មាន​ទំហំ​តូច​ជាង​ទ្វារ​ទីមួយ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការដក ឬ​ដាក់​ម្ហូបអាហារ ឬ​របស់របរ​ដែល​យើង​ត្រូវ​ការប្រើ​ញឹកញាប់​។ ពេលដែល​យើង​បើកទ្វា​ទី​ពីរ​ប្រើ ភាព​ត្រជាក់​មិនសូវ​ជះ​មក​ខាងក្រៅ​ទេ ជាហេតុ​ធ្វើ​ដែលថា​វា​មាន​សមត្ថភាព​ក្នុង​សន្សំសំចៃ​អគ្គស​នី​ខ្ពស់​។​

5.​ ​Anti-Bacterial Protector ៖ ​ទូទឹកកក​សាម​សុង​បាន​បំពាក់​ប្រព័ន្ធ​ការពារ​មេរោគ ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ដល់​ទៅ ៩៩.៩%​។ កង្ហារ​នៅ​ផ្នែក​ខាងក្នុង វិល​បញ្ចេញ​ខ្យល់​រំងាប់​បាក់តេរី កាត់បន្ថយ​ក្លិន​សាយភាយ និង​ធានា​ឲ្យ​បាន​ថា​មិនមាន​បាក់តេរី ឬ​ក្លិន​មិនល្អ​នៅ​ទំ​ជាប់​អាហារ​ក្នុង​ទូទឹកកក​។ ដោយសារតែ​វា​មាន​ផ្ទុក​នូវ​សារធាតុ Fiber និង​តម្រង​កំចាត់​ក្លិន​ដើម្បី​លុបបំបាត់​ក្លិន​អាហារ និង​សារធាតុ​បាក់តេរី​ផ្សេងៗ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ក្លិន​អាហារ​។

6.​ ​Door Alarm ៖ មុខងារ​មួយ​នេះ​មាន​សារៈសំខាន់ ​ក្នុងការ​សន្សំសំចៃ​អគ្គស​នី​។ ប្រសិនបើ​យើង​ភ្លេច​បិទទ្វា​ទូទឹកកក វា​នឹង​ផ្តល់​សញ្ញា​ជា​សម្លេង​ឲ្យ​យើង​បានដឹង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684