ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​និពន្ធ​វ័យក្មេង ស៊ីវ ចន្ទ ទម្លាយ​ពី​បំណង​ពិត​របស់​ខ្លួន​ ដែល​មិន​ចូល​និពន្ធ​ចម្រៀង​ឲ្យ​ផលិតកម្ម

ភ្នំពេញ ​៖​ កវីនិពន្ធ​វ័យក្មេង​ម្ចាស់​បទ រងា ច្រៀង​ដោយ​តារាចម្រៀង​ពហុ​ជំនាញ​អ្នកនាង ខាត់​សុ​ឃីម គឺ​លោក ស៊ីវ ចន្ទ ស្រប​ពេល​ដែល​មានការ​លើកឡើង​ និង​សំនួរ​ថា​ហេតុអ្វី​បាន​ជា​លោក​មិន​ព្រម​ចូល​និពន្ធ​នៅក្នុង​ផលិតកម្ម​ណាមួយ​នោះ ​ភ្លាមៗ​នេះ ​ត្រូវ​បាន​សាមីខ្លួន​ចេញមុខ​បញ្ជាក់​ថា​ លោក​ពុំ​មាន​បំណង​ដើម្បី​ចូល​ផលិតកម្ម​ណាមួយ​នោះទេ។

លោក ស៊ីវ ចន្ទ បាន​បញ្ជាក់​ថា​ មាន​គេ​សួរ​ខ្ញុំ​ថា​ហេតុអ្វី បង​និពន្ធ​បទ​ចម្រៀង​អោយ​តារា​នេះ តារា​នោះ​ចុះ​ហេតុអ្វី​បង​មិន​និពន្ធ​អោយ​ផលិតកម្ម​ទៅ ?​ ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​មិនមែនជា​អ្នកនិពន្ធ​ទេ ខ្ញុំ​គ្រាន់តែ​អ្នក​ស្រលាញ់​សិល្បៈ​ម្នាក់​ចូលចិត្ត​ខាង​ហ្នឹង ហើយ​ខ្ញុំ​អាច​សរសេរ​អោយ​តារា​ណា​ក៏បាន អោយតែ​គាត់​ពេញចិត្ត​នឹង​អោយ​ខ្ញុំ​សរសេរ។

កវីនិពន្ធ​វ័យក្មេង​លោក ស៊ីវ ចន្ទ បាន​បន្តថា​ ខ្ញុំ​មិនដែល​គិតថា​ចង់​មាន​ទ្រនំ​ទេ ព្រោះ​សមត្ថភាព​ខ្ញុំ​នៅ​ខ្សោយ​មាន​កម្រិត ដូច្នេះ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាចទៅរួច សង្ឃឹមថា បើ​ថ្ងៃមុខ​ខ្ញុំ​នឹងធ្វើ​បន្តិចបន្តួច​ទៀត តាម​លទ្ធភាព ពេលវេលា …​។​ខាងក្រោម​នេះ​ជា​បទ​ដែល​ខ្ញុំ​សរសេរ​កន្លងមក​នឹង​បទ​ដែល​មិន​ដាក់ឈ្មោះ​ខ្លះៗ​ទៀត​ព្រោះ​ស្នាដៃ​ខ្ញុំ​អន់ៗ ទើប​គេ​មិន​ដាក់ឈ្មោះ។

លោក ស៊ីវ ចន្ទ បាន​បន្ថែមទៀតថា ពូ​ផ្តាំ​ថាបើ​ចង់​ក្លាយជា​អ្នកនិពន្ធ​ចម្រៀង ដឹកនាំ​រឿង​កាត់ ត ក្មួយ​ត្រូវគោរព​វិន័យ និង​អនុវត្ត​អោយបាន​បួន​យ៉ាង​គឺ​មុខ​ក្រាស់ ដៃ​រហ័ស ឥត​ខ្មាស និង​អាត្មានិយម ទើប​ក្មួយ​បាន​ជោគជ័យ ដោយ​មិនបាច់​ខំ​ ជួបគ្នា​ទូរទស្សន៍​អប្សរា​១១ ឆាប់ៗ​នេះ។

ជាមួយគ្នា​នៃ​ការបញ្ចេញ​ប្រយោគ​របស់​អ្នកនិពន្ធ​លោក ស៊ីវ ចន្ទ ខាងលើ​នេះដែរ ​ក៏មាន​ការបញ្ចេញ​ទស្សនៈ​ថា​បង​ពិតជា​មា​ន​​សមត្ថកភាព​ក្នុង​ការនិពន្ធ​បទ​ចម្រៀង​ណាស់។ ខ្ញុំ​គាំទ្រ​ចំពោះ​ការបញ្ចេញ​សា្នដៃ​របស់បង​ខ្លាំង​ណាស់៕