ព័ត៍មានទាន់​ហេតុការណ៏
Search

ចំណាប់ខ្មាំង​ជប៉ុន ​ដែល​ត្រូវ​ដោះលែង​ បាន​ទៅដល់​ផ្ទះ​ដើម្បី​រីករាយ​ ប៉ុន្តែ​ក៏មាន​កំហឹង​ផងដែរ

អ្នកកាសែត​ជនជាតិ​ជប៉ុន​ម្នាក់​ ដែល​ត្រូវបាន​ដោះលែង​ពី​ប្រទេស​ស៊ី​រី​នៅ​សប្តាហ៍​នេះ ​បាន​ត្រឡប់​ដល់ផ្ទះ​វិញ​ហើយ ​ដើម្បី​ជួប​សាច់ញាតិ​ និង​អ្នកគាំទ្រ​ជាមួយ​ភាព​សប្បាយ​រីករាយ ​ប៉ុន្តែ​ក៏បង្ក​ជា​កំហឹង​ពី​អ្នកខ្លះ​ផង​ដែរ​ ដែល​បាន​ចោទប្រកាន់​គាត់​ និង​ចំណាប់ខ្មាំង​ដទៃទៀត​អំពី​អាកប្បកិរិយា​មិន​ប្រុងប្រយ័ត្ន​។​

លោក Jumpei Yasuda ត្រូវបាន​ចាប់ពង្រត់​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ឆ្នាំ​២០១៥​ហើយ​បាន​ចំណាយពេល​ជាង​៣​ឆ្នាំ​នៅក្នុង​ស្ថានភាព​ដែល​គាត់​បាន​ពណ៌នា​ថា​ជា “​ឋាននរក​”​។​

គាត់​បាន​ត្រឡប់មក​ប្រទេស​ជប៉ុន​វិញ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បានទទួល​ការស្វាគមន៍​ដោយ​ភរិយា​និង​ឪពុកម្តាយ​របស់គាត់​។​

ប៉ុន្តែ​មុនពេល​ដែល​លោក Yasuda ឈាន​ជើង​លើ​ទឹកដី​ប្រទេស​ជប៉ុន គាត់​គឺជា​គោលដៅ​នៃ​ការរិះគន់​ទាំង​ខឹងសម្បា​ដែល​ភាគច្រើន​តាម​អន​ឡាញ​ចាប់ពី​ការចោទប្រកាន់​ពី​ភាពមិន​ប្រុងប្រយ័ត្ន​ទៅដល់​ការ​អះអាងថា គាត់​មិនមែនជា​ជនជាតិ​ជប៉ុន​ទេ​។​

អ្នក​ប្រើ Twitter ម្នាក់​បានសរសេរថា “​គាត់​កំពុង​រំខាន​សង្គម​”​។ ការចោទប្រកាន់​ផ្សេងទៀត​គឺថា “​គាត់​ជា​ពលរដ្ឋ​ប្រឆាំង​”​។​
​ប្រហែលជា​មានការ​រិះគន់​ខ្លាំងពេក​ហើយ​ទើប​សេចក្តីថ្លែងការណ៍​នៅពេល​មកដល់​តែមួយគត់​របស់លោក Yasuda ដែល​អាន​ទៅ​អ្នកសារព័ត៌មាន​ដោយ​ភរិយា​របស់គាត់​ឈ្មោះ Myu គឺ​ពោរពេញ​ទៅដោយ​ពាក្យ​សុំទោស​។​

គាត់​បាន​និយាយថា “​ខ្ញុំ​សុំទោស​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​និង​ការព្រួយបារម្ភ​បែបនេះ​ប៉ុន្តែ​ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​ខ្ញុំ​អាច​ត្រឡប់មកផ្ទះ​វិញ​ដោយ​សុវត្ថិភាព​”​។​

នៅក្នុង​ឧទាហរណ៍​មួយ​ក្នុងចំណោម​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ បុរស​ជនជាតិ​ជប៉ុន​បីនាក់​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​ប្រទេស​អ៊ីរ៉ាក់​ហើយ​ត្រូវបាន​ដោះលែង​ក្នុង​ឆ្នាំ​២០០៤​។ ពួកគេ​បានមក​ដល់ផ្ទះ​វិញ​ហើយ​ឃើញ​មនុស្ស​នៅ​ព្រលានយន្តហោះ​ដែល​កាន់​បដា​សរសេរថា “​វា​គឺជា​កំហុស​របស់​អ្នក​”​។​

អ្នក​ចាប់ពង្រត់​ពួកគេ​បាន​គំរាម​ដុត​ពួកគេ​ទាំង​រស់​ប្រសិនបើ​ក្រុង​តូ​ក្យូ​មិន​ដក​កងទ័ព​ចេញពី​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​៕ AFP