ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ ដឹក​ដៃ​លិញ ភារ​ម្យ ឡើងសាក​វិជ្ជា​គុន​ជាមួយ​កីឡាករ​ថៃ​

ភ្នំពេញ ៖ កីឡាករ​ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​របស់​ក្លិប​ត​ឡី​ដំរី​មាន​រិ​ទ្ធ ដឹក​ដៃ​កីឡាករ​លិញ ភារ​ម្យ អ្នក​ប្រដាល់​មកពី​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ឡើងសាក​វិជ្ជា​គុន​និង​កីឡាករ​ថៃ​នឹក​ត្រាក់​កាន ក​.​កា​មន្ត​វ៉ា​ត់ និង​កីឡាករ​រេ​ម​បូ ម៉​.​រ៉ា​ជ​ផាត់​មូ​បាន​ចម​បឹង នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃអាទិត្យ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ​។

កីឡាករ​ផល សោ​ភ័​ណ្ឌ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​នឹក​ត្រាក់​កាន ក​.​កា​មន្ត​វ៉ា​ត់ ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម គូរ​នេះ​ត្រូវបាន​អ្នកវិភាគ​ប្រដាល់​លោក​ឡើង​ថា ផល សោ​ភ័​ណ្ឌ មានប្រៀប​ឈ្នះ​ច្រើនជាង ព្រោះ​គេ​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លេង​ស្នៀត​កណ្តាប់ដៃ និង​កែង​ហើយ​ឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃគូ​មក​ផ្តួល​ឱ្យគេ​ឲ្យ​ចាញ់​ពិន្ទុ ឬ​សន្លប់​នៅលើ​រេញ​ណាស់​។​

​អ្នក​ស្នេហា​កីឡាប្រដាល់​ភាគច្រើន​កំពុង​នាំគ្នា​យល់ថា​ផល សោ​ភ័​ណ្ឌ គេ​ជា​កីឡាករ​ដែលមាន​សក្តានុពល ហើយ​មាន​សមត្ថភាព​គួរឱ្យ​សរសើរ ដោយ​ម្នាក់ៗ​ហាក់​សម្តែង​នូវ​ទំនុកចិត្ត​ចង់​ទស្សនា​យ៉ាងខ្លាំង​នៅ​គ្រប់ ពេល​កីឡាករ​រូបនេះ​ឡើង​រេញ​ប្រកួត​ម្តងៗ​នោះ​។ ចាំមើល​កីឡាករ​ផល សោ​ភ័​ណ្ឌ ជួប​ជាមួយ​កីឡាករ​ថៃ​នឹក​ត្រាក់​កាន ក​.​កា​មន្ត​វ៉ា​ត់ អាច​យកឈ្នះ​ដូច​អ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​ឬ​យ៉ាងណា​?​។​

​ដោយឡែក​កីឡាករ​លិញ ភារ​ម្យ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​រេ​ម​បូ ម៉​.​រ៉ា​ជ​ផាត់​មូ​បាន​ចម​បឹង ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក តែ​កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ជាច្រើនលើក​មកហើយ ស្នៀត​ខ្លាំង​របស់គេ​គឺ​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​។​

​ចំណែក​កីឡាករ​លិញ ភារ​ម្យ គេ​ជា​កីឡាករ​ជើង​ថ្មី​កំ​ពុ​អ​ធ្វើអោយ​អ្នកតាមដាន​ប្រដាល់​ចាប់អារម្មណ៍​ចំពោះ​ស្នៀត​ប្រយុទ្ធ​របស់គេ ការប្រកួត​កន្លងមក​គេ​ប្រើ​បាន​ទាំង​ដៃ​ទាំង​ជើង​តែម្តង​លិញ ភារ​ម្យ គេ​ជា​អ្នក​ស្រករ​ក្រោយ​មែន​តែ​ចិត្ត​របស់គេ​ធំ​ខ្លាំង​ណាស់​មិនតែប៉ុណ្ណោះ គេ​វ៉ៃ​ដោយ​ហ៊ាន​ប្ដូរ​កែង​ជាមួយ​គូប្រកួត​ដោយ​គ្មាន​ញញើត​ទៀតផង​។ ចាំ​មើល​រវាង​កីឡាករ​លិញ ភារ​ម្យ និង​កីឡាករ​ថៃ​រេ​ម​បូ ម៉​.​រ៉ា​ជ​ផាត់​មូ​បាន​ចម​បឹង នរណា​ជា​អ្នកឈ្នះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114