ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា ប្រកាស​ព្រមាន​ប្តឹង​បុគ្គល ​ដែលជា​គូសត្រូវ​របស់ខ្លួន​

​ភ្នំពេញ ​៖​ តារា​សម្តែង​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មុននេះ​បន្តិច​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ​បានប្រកាស​ព្រមាន​ប្តឹង​បុគ្គល​ដែលជា​គូសត្រូវ​របស់ខ្លួន​​​ខណៈដែល​នាង​អះអាងថា​ខ្លួន​កំពុង​ប្រមូល​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​សិន​។​

ជាមួយគ្នា​នៃ​ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់​តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​លើក​ជា​សំនួរ​ថា​តើ​តារា​ស្រី​រូបនេះ​កំពុងមាន​បញ្ហា​ជាមួយ​បុគ្គល​រូប​ណា ?​។​ម្យ៉ាងទៀត​បុគ្គល​ដែល​នាង​គំរាម​ប្តឹង​នោះ​ជា​អ្នក​សិល្បៈ​ដូចគ្នា​ឬ​យ៉ាងណា​?​។​

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​ប្រយោគ​ខ្លី​ថា ទ្រាំ ទ្រាំ ទ្រាំ សិន ok ច​ន​ច័ន្ទ សន្សំ​សំណុំរឿង​វា​ទុកអោយ​ច្រើន​សិន ថ្ងៃនោះ​មកដល់​គឺថា​……..​។ ​ខ្នង​ផ្កាយ​ប៉ុន្មាន​កាង​អោយ​ក៏​ព្រហើន​ម្ល៉េះ ពិបាក​ណាស់​មនុ​ស្សអាង​ខ្នង យើង​គ្មាន​ខ្នង​ដូច​គេ​។​

តាមរយៈ​នៃ​ការលើកឡើង​របស់​តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ខាងលើនេះ​ បានធ្វើ​ឲ្យ​អ្នកសិល្បៈ​ខ្លះ​លើក​ឡើងជា​សំនួ​រថា​តើ​អ្នកនាង​កំពុងមាន​បញ្ហា​ឬ​ជាមួយ​បុគ្គល​រូប​ណា ?​។​មិនតែប៉ុណ្ណោះ​ក៏មាន​ខ្លះទៀត​ចង់ដឹង​ដែរ​ថា​តើ​បុគ្គល​រូបនោះ​ជាន​រណា​គេ ជា​អ្នកសិល្បៈ​ឬ​ស្ថិត​នៅក្រៅ​រង្វង់​សិល្បៈ​?​។​

តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​ មិនទាន់​អាច​ស្វែងរក​ការបំភ្លឺ​បាន​នៅឡើយ​ទេ​ ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​។​ កម្ពុជា​ថ្មី​នឹង​ព្យាយាម​ស្វែងរក​ការបកស្រាយ​ពី​សំណាក់​តារា​ស្រី​ចាស់វស្សា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នៅពេល​ក្រោយ​ដើម្បី​ស្រាយ​មន្ទិល​របស់​មហាជន​៕