ព័ត៌មានអន្ដរជាតិ
ព្យុះ Mitag បង្កទឹកជំនន់យ៉ាងគំហុកក្នុងខេត្ត Loei ប្រទេសថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៩ខែកញ្ញា ខេត្ត Loei ប្រទេសថៃបានប្រឈមមនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ខណៈដែលព្យុះទីហ្វុង Mitag នាំមកនូវភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់មកក្នុងតំបន់នេះ។

ទឹកជំនន់ភ្លាមៗយ៉ាងគំហុកនេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយសារឥទ្ធិពលព្យុះ និងផ្លូវខ្យល់មូសុងផ្លាស់ប្តូរ ធ្វើឲ្យប៉ះពាល់ដល់ភាគខាងជើង កណ្តាល និងភាគឦសានប្រទេសថៃ។ នៅក្នុងខេត្ត Loei មានការជន់លិចភ្លាមៗជាច្រើន ជាពិសេសស្រុក Phu Ruea ទឹកឡើងដល់ជិតលិចរថយន្ត បង្ខំឱ្យអ្នកស្រុកប្រើត្រាក់ទ័រអូសទៅទីទួលសុវត្ថិភាព។ ក្រៅពីនេះ ផ្ទះប្រជាជលរដ្ឋ សាលារៀន ផ្លូវថ្នល់ ដីស្រែចំការបានរងការជនលិចនិងខូចខាតមួយចំនួនធំ។
នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានពីគ្រោ ទឹកជំនន់ និងបំំណាក់ដី ខណៈព្យុះ Mitag នៅតែបន្តធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់រងផលប៉ះពាល់។ គួរបញ្ជាក់ថាប្រទេសថៃក្នុងរដូវកាលនេះកំពុងប្រឈមនឹងទឺកជំនន់ ជាពិសេសខេត្តដែលក្រោមខ្សែទឹកទន្លេចៅប្រាយ៉ា ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


