ព័ត៌មានជាតិ
កាន់បិណ្ឌវេនទី ១២ សម្តេច ម៉ែន សំអន ឧទ្ទិសកុសលបុណ្យជូនដល់វីរកងទ័ពពលីជីវិត ដើម្បីការពារបូរណភាពទឹកដី
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើការបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ពពលីជីវិតដើម្បីការពារបូរណភាពទឹកដីសូមទៅកាន់សុគតិភព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ធ្វើពិធីនេះខណៈពេលអញ្ជើញថ្វាយគ្រឿងសក្ការៈដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ និងចូលរួមវេន កាន់បិណ្ឌទី ១២ នៅវត្តវិហារធំសសរ ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃសុក្រ ១២ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥។

ជារៀងរាល់ឆ្នាំ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញចូលរួមវេនកាន់បិណ្ឌនៅស្រុកកំណើតរបស់សម្តេច និងបានវេរប្រគេននូវទេយ្យវត្ថុមួយចំនួនដល់ព្រះសង្ឃចំនួន ៣ វត្ត រួមមាន ៖ វត្តវិហារធំសសរ ១០០ វត្តព្រះវិហារលាវ និងវត្តវិហារគោក។ នៅក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ដោយបានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផលានិសង្សជូនទៅដល់ព្រះវិញ្ញាណក្ខន្ធ ព្រះចៅអធិការវត្តសសរ ១០០ គ្រប់ៗ ជំនាន់ និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ និងបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិកាទាំង ៧ សន្តាន និងជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្ស នៃបូរណភាពទឹកដី ជាតិមាតុភូមិ ឲ្យទទួលបានសុខសន្តិភាព ភាពរីកចម្រើន សម្បូររុងរឿង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើនគ្រប់ៗ ព្រះអង្គ និងគ្រប់ៗ គ្នា ជាពិសេសសូមគ្រប់ក្រុមគ្រួសារចៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរកសិផល សម្បូរទេសចរ ជៀសផុតពីគ្រោះរាំងស្ងួត៕
អត្ថបទ ៖ វិមាន






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


