ព័ត៌មានអន្ដរជាតិ
យុវជនថៃ បើកឆាកប្រយុទ្ធកាប់ចាក់គ្នាក្នុងការប្រគំតន្ត្រីនៅ បាងកក ផ្អើលឆោឡោ
យុវជនថៃ បានបើកឆាកប្រយុទ្ធកាប់ចាក់គ្នាអំឡុងការប្រគំតន្ត្រីមួយ បណ្តាលឲ្យមនុស្សច្រើននាក់រងរបួសដេកក្នុងថ្លុកឈាម ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

តាមការផ្សាយរបស់ Khaosod, អំពើហិង្សានេះកើតឡើងនាម៉ោង ១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២០ខែកញ្ញាឆ្នាំ២០២៥ ក្នុងការប្រគំតន្ត្រីនៃពិធីបុណ្យ Boon Sart Duan Sip ដែលរៀបចំឡើងនៅសាកលវិទ្យាល័យ Ramkhamhaeng ទីក្រុងបាងកក។
ការប្រយុទ្ធគ្នាបានកើតឡើងដោយមិនដឹងមូលហេតុ ប៉ុន្តែអ្នកចូលរួមក្នុងពិធីនោះ នាំគ្នាផ្អើលចលាចល ព្រោះតែអំពើហិង្សារវាងក្រុមជើងកាង២ក្រុម។

គេឃើញយុវជនមួយក្រុមមានគ្នាប្រមាណ៤-១០នាក់ត្រូវរបួសដោយកាំបិត ឈាមហូរស្រោចពេញខ្លួន រួចត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាម។
ប៉ូលិសក៏បានចាប់ខ្លួនយុវជនមួយក្រុមរួចហើយផងដែរ និងកំពុងសាកសួររួចចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Reuters បកស្បែកមុខថៃ ជាកន្លែងចាប់ជម្រិតនិងមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ពួកបោកប្រាស់
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


