ព័ត៌មានអន្ដរជាតិ
ត្រាំ និង ស៊ី គ្រោងជួបគ្នានៅកូរ៉េខាងត្បូងចុងខែក្រោយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងនឹងជួបគ្នានៅប្រទេសកូរ៉េខាងត្បូងនាចុងខែក្រោយ ដើម្បីចរចាគ្នាពីបញ្ហាពាណិជ្ជកម្ម លំហូរគ្រឿងញៀន និងជម្លោះអ៊ុយក្រែន-រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បានឱ្យដឹងយ៉ាងដូច្នេះកាលពីថ្ងៃសុក្រ ក្រោយបានសន្ទនាទូរស័ព្ទជាមួយលោក ស៊ី ជាង ២ ម៉ោង។ ក្រោមកិច្ចសន្ទនានោះផងដែរ លោក ត្រាំ បានលើកឡើងពីវឌ្ឍនភាពនៃការចរចាពាក់ព័ន្ធនឹងបញ្ហា TikTok នៅសហរដ្ឋអាមេរិក ដោយ «លោក (ស៊ី) បានយល់ព្រមលើកិច្ចព្រមព្រៀង TikTok»។
បើតាមរ៉យទ័រ មេដឹកនាំទាំង២ បានព្រមព្រៀងគ្នា ដើម្បី «ចរចាគ្នាបន្ថែមទៀត» នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលចាប់ផ្តើមនៅថ្ងៃទី ៣១ ខែតុលា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។
លោក ត្រាំ ក៏បាននិយាយដែរថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំក្រោយ ហើយលោក ស៊ី នឹងមកសហរដ្ឋអាមេរិកនៅពេលក្រោយទៀត។ កន្លងមក មានសេចក្ដីរាយការណ៍ថា មេដឹកនាំទាំង២ កំពុងរៀបចំផែនការកិច្ចប្រជុំគ្នាបែបនេះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនវិញ មិនបាននិយាយអ្វីមួយ សំដៅចំៗលើកិច្ចព្រមព្រៀងផ្លូវការជុំវិញបញ្ហា TikTok នោះទេ។ ដោយអំពាវនាវកុំឱ្យមានការរើសអើងចំពោះក្រុមហ៊ុនរបស់ខ្លួន រដ្ឋាភិបាលនិយាយថា៖ «ជំហររបស់ចិនលើបញ្ហា TikTok គឺច្បាស់ណាស់៖ រដ្ឋាភិបាលចិនគោរពនូវបំណងប្រាថ្នារបស់ក្រុមហ៊ុន។ សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិនលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយគាំទ្រក្រុមការងារក្នុងការឈានដល់កិច្ចព្រមព្រៀងត្រឹមត្រូវជុំវិញបញ្ហា TikTok តាមរយៈការពិគ្រោះយោបល់»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


