ព័ត៍មានទាន់​ហេតុការណ៏
Search

បាន មុនី​ល័​ក្ខ និង​ឌី​ជេ ម៉ៃ ក្លាយ​ជា​តំណាង​ផ្សព្វផ្សាយ​សេវាកម្ម​ថែទាំ​ទូរស័ព្ទ​iPhone​របស់​ក្រុមហ៊ុន សុ​ធឿន អេ​ស៊ា ឯ​.​ក

ភ្នំពេញ ​៖​ តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់​របស់​ផលិតកម្ម​ហង្ស​មាស​ ស្ដាប់​មិន​ចេះ​ជិនណាយ​ កញ្ញា បាន មុនី​ល័​ក្ខ និង​តារា​ប្រុស​រូប​សង្ហា​ឌី​ជេ ម៉ៃ ត្រូវ​បាន​ប្រកាស​ឲ្យ​ក្លាយ​ជា​អ្នក​តំណាង​ក្នុង​ការ​ណែនាំ​និង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​លើ​គុណភាព​ប្រើប្រាស់​សេវា​ជួសជុល​ទូរស័ព្ទ​ ក៏ដូចជា​អត្ថប្រយោជន៍​នៃ​ការទិញ​ស្មា​ត​ហ្វូ​ន​ពី​ហាង សុ​ធឿន អេ​ស៊ា ឯ​.​ក ​ដែល​បាន​បើក​ដំណើរការ លើ​ទីផ្សារ​កម្ពុជា​តាំងពី​អំឡុង​ឆ្នាំ​២០០៤។

ការប្រកាស​ផ្ដល់​សិទ្ធិ​ឲ្យ​តារាចម្រៀង​ស្រី​ស្រស់ស្អាត ​កញ្ញា បាន មុនី​ល័​ក្ខ និង​ឌី​ជេ ម៉ៃ ក្លាយជា​អ្នក​តំណាង​​របស់​ក្រុមហ៊ុន​ខាងលើនេះ ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៣១​ ខែតុលា ​ឆ្នាំ​២០១៨​ ស្ថិតនៅ​ទីតាំង​របស់​ក្រុមហ៊ុន សុ​ធឿន អេ​ស៊ា ឯ​.​ក នា​ផ្សា​ធំ​ថ្មី​ទល់មុខ​បេនឡាន​ច្រមុះ​ជ្រូក​ក្បែរ​ប៉ុស្តិ៍​លេខ​៣​ចាស់។

កញ្ញា បាន មុនី​ល័​ក្ខ និង​ឌី​ជេ ម៉ៃ មិន​ត្រឹមតែ​ក្លាយ​ជា​អ្នក​តំ​ណាង​ផ្សព្វផ្សាយ​សេវាកម្ម​ថែទាំ​ទូរស័ព្ទ iPhone​ឲ្យ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ​គឺ​អ្នក​ទាំងពីរ​ក៏មាន​តួនាទី​រួមគ្នា​ដើម្បី​ចែក​VIP Card ចំនួន​១០០,០០០​ផ្ដោត​លើ​ការថែទាំ​ទូរស័ព្ទ iPhone ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

លោក គឹម វណ្ណ​ស៊ី ប្រធាន​គ្រប់គ្រង​ផ្នែក​Software​ ប្រចាំ​ហាង​ទូរស័ព្ទ សុ​ធឿន បានលើកឡើង​នា​ឱកាស​សន្និសីទកាសែត​ថា​ តារា​ប្រុស​-​ស្រី​២​រូប​ គឺ​កញ្ញា បាន មុនី​ល​ក្ខ័ និង​ឌី​ជេ ម៉ៃ កន្លងមក​ ពួក​គាត់​ជា​អតិថិជន​ច្រើន​ឆ្នាំ​មកហើយ​ដែល​ជឿទុកចិត្ត​លើ​សេវា​លក់​ និង​ការជួសជុល​ទូរស័ព្ទ iPhone​របស់​ហាង សុ​ធឿន​។

​អ្នក​ទាំងពីរ​បាន​ជឿជាក់​លើ​ហាង​យើង​បែបនេះ​ ទើបត្រូវ​ជ្រើសរើស​ឲ្យ​ក្លាយជា​អ្នកតំណាង​ផ្សព្វ​ផ្សាយ​ចាប់ពីពេលនេះ​តទៅ​តែម្ដង​។​

រាល់​អតិថិជន​ទាំងអស់​ដែល​បាន​ប្រើ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ទូរស័ព្ទ iPhone6 រហូតដល់​ទូរស័ព្ទ iPhone ​ម៉ូ​ឌែ​ល​ចុងក្រោយ​ទាំង​ថ្មី​ និង​១​ទឹក គឺអាច​មក​ជា​វ​សេវា​ថែទាំ​ជា​កញ្ចប់​ពី​ក្រុមហ៊ុន ​សុ​ធឿន អេ​ស៊ា​ឯ​.​ក ដែល​មាន​ជា​កញ្ចប់​៣​ខែ ៦​ខែ​ និង​១​ឆ្នាំក្រោយ ​ដែលជា​កញ្ចប់​ពេល​មាន​បញ្ហា​។​

ដូច្នេះ​សូម​ប្រញាប់​មក​ក្រុមហ៊ុន​ដើម្បី​ឆែក​ជូន​បើ​ត្រូវ​តាម​លក្ខខណ្ឌ​នោះ​ក្រុមហ៊ុន​ជួសជុល​ភ្លាមៗ​បើជា​ករណី​ធ្ងន់ធ្ងរ​យូរ​បំផុត​៣​ថ្ងៃ​នឹង​ប្ដូរ​main board ជូន​ដល់​ភ្ញៀវ​មិន​ឲ្យ​យឺតយ៉ាវ​ឡើយ​។​ សម្តី​របស់​លោក គឹម វណ្ណ​ស៊ី ថ្លែងបន្ត​។​

ប្រធាន​គ្រប់គ្រង​ផ្នែក​Software​ ប្រចាំ​ហាង​ទូរស័ព្ទ សុ​ធឿន រូបនេះ​បាន​បញ្ជាក់ថា​ បើសិនជា​អតិថិជន​មានការ​ចាប់អារម្មណ៍​មក​ជាវ​កញ្ចប់ VIP Card ដែល​នឹង​ចាប់​លក់​ពីថ្ងៃ​ជូនដំណឹង​តទៅ​។ ​ម្យ៉ាងទៀត​ការ​បង្ហាញ​យុទ្ធនា​ការចែក​ប័ណ្ណ​សមាជិក​VIP លើ​សេវា​ថែទាំ​ទូរស័ព្ទ iPhone ដោយ​ឥតគិតថ្លៃ ១០០,០០០​កាត​ទូទាំងប្រទេស​នោះ ​គឺ​ចាប់ផ្ដើម​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​ក៏​នឹង​មាន​ការ​ថត​ស្ពត​មួយ​ផងដែរ​។​

លោក គឹម វណ្ណ​ស៊ី បាន​បន្តទៀតថា ​ចំពោះ​មូលហេតុ​ដែល​ជ្រើស​យក​តារា​ប្រុស​-​ស្រី​ទាំងនេះ​មក​ធ្វើជា​តំណាង​ឲ្យ​ក្រុមហ៊ុន និង​ថត​ស្ព​ត​ គឺ​ដោយសារតែ​ពួកគាត់ ក៏​ជា​អតិថិជន​ប្រចាំ​របស់​ក្រុមហ៊ុន ដែល​ទទួល​សេវាកម្ម​ជួសជុល​ទូរស័ព្ទ​នៅ​ក្រុមហ៊ុន​ច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ពួកគាត់​បានដឹង​ច្បាស់​ពី​ភាពជឿជាក់ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​។​

ដោយឡែក​កញ្ញា មុនី​លក្ខ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ខ្ញុំ ​និង​ឌី​ជេ ម៉ៃ គឺ​ត្រូវបាន​ម្ចាស់​ហាង​ទូរស័ព្ទ សុ​ធឿន ផ្តល់​ការងារ​ជាតា​រា​ថត​ស្ប៉ត​ប្រចាំ​ហាង​មួយ​នេះ​ ដោយសារតែ​យើង​ធ្លាប់​មក​ទិញ​និង​ជាវ​ផលិតផល​ទូរស័ព្ទ​អាយ​ហ្វូ​ន​ច្រើនដង ​និង​យូរ​ឆ្នាំ​មកហើយ​៕