ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ល្បីៗ នឹង​ចូលរួម​ក្នុង​ពិព័រណ៍​ទូរស័ព្ទ​ចល័ត​OPPO នៅ​AEON 2

ភ្នំពេញ​ ៖ ​ពិតជា​កក្រើក ​លោកអ្នក​ នឹង​បាន​ជួប​ជាមួយ​​តារា​ល្បីៗ​នៅក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​ជា​លើក​ទី​ពីរ។ ក្នុង​ព្រឹត្តិការណ៍​នេះ ​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​បាន​ជួប​នូវ​តារា​ប្រចាំ​ដួងចិត្ត​របស់​អ្នក​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា។ កម្មវិធី​តាំង​ពិព័រណ៍​ទូរស័ព្ទ​ចល័ត​នេះ ​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃទី​៤​ ខែវិច្ឆិកា ​ឆ្នាំ ២០១៨​នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវ​ការបស់ OPPO​ចុះផ្សាយ​ពី​កម្មវិធី​នេះ​ លោកអ្នក​នឹង​បាន​ជួប​តារា​ក្នុង​ដួងចិត្ត​របស់​អ្នក ដែលមាន​តារាចម្រៀង​ល្បីៗ​តំណាងឱ្យ​ទូរស័ព្ទ OPPO រួមមាន​កំពូល​តារាចម្រៀង ពេជ្រ សោភា​, កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​លោក Step។ ក្រៅពីនេះ​ក៏​នៅមាន​តារា​សម្ដែង ពិធីករ ពិធី​ការិនី​តារា​ហ្វេ​ស​ប៊ុ​ក ជាច្រើនរូប​ទៀតផង​ដែរ ដែលមាន​ដូចជា កញ្ញា ហ៊ី​ន ច័ន្ទនី​រ័ត្ន ,​លោក ជា វណ្ណ​រិ​ទ្ធ ,​កញ្ញា ស៊ិន យូ​ប៊ី​ន ,​លោក ឆឹ​ម សក្កដា​និង​លោក ហេង វិសាល ។

​ក្រៅពី​ជួប​ការ​តារា​ល្បីៗ លោកអ្នក​ក៏​នឹង​បាន​ទស្សនា​អំពី​ការតាំង​បង្ហាញ​ផលិតផល​ទូរស័ព្ទ​ផ្សេងៗ នៅ​ស្ដង់​របស់​OPPO​។​លើសពីនេះទៅទៀត លោកអ្នក​អាចធ្វើ​តេស្ត​សាកល្បង​នូវ​ទូរ​ស័ព្ទ OPPO ក៏ដូចជា​ទទួលបាន​នូវ​ភាព​រីករាយ សប្បាយៗ ជាមួយនឹង​កម្មវិធី​ជាច្រើន​ផ្សេងៗ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​អញ្ជើញ​ចូលរួម​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ពី​កម្មវិធី​តាំងពិព័រណ៍​នេះ​ផងដែរ​។ កុំ​ភ្លេច​អញ្ជើញ​មក​ទស្សនា​កម្មវិធី​តាំងពិព័រណ៍​នេះ ទាំងអស់គ្នា​ណា៎​៕


TAG