ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​ជាប់ឆ្នោត​ប្រេ​ស៊ី​ល​លោក Bolsonaro នឹង​រើ​ស្ថានទូត​អ៊ីស្រាអែល​

ប្រធានាធិបតី​ឆ្វេងនិយម​ទើប​ជាប់ឆ្នោត​របស់​ប្រទេស​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​នេះ​នឹង​រើ​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ទៅកាន់​ទីក្រុង​យេ​រូ​សា​ឡឹម​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​ក្លាយជា​ប្រទេស​ធំ​បំផុត​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ដែល​បានធ្វើ​សកម្មភាព​ដ៏​ចម្រូងចម្រាស​បែបនេះ​។​

ការ​រើ​ទី​តាំងពី​ទីក្រុង តេ​ល​អា​វីវ ដែល​នឹង​ប្រឆាំង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​និង​ភាគច្រើន​ក្នុង​ពិភពលោក​គឺជា​ការប្រកាស​ដ៏​ចម្រូងចម្រាស​ចុងក្រោយ​ដោយ​អតីត​មេបញ្ជាការ​កងទ័ព​ម្នាក់​ដែល​មិន​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​អនុវត្ត​របៀប​វារៈ​អភិរក្ស​របស់គាត់​ចាប់តាំងពី​ការ​ឈ្នះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​មក​។​

លោក Bolsonaro បាន​បង្ហោះ Twitter ថា “​ដូចដែល​បានលើកឡើង​ក្នុងអំឡុង​យុទ្ធនាការ​របស់​យើង​អញ្ចឹង យើង​មានបំណង​រើ​ស្ថានទូត​ប្រេ​ស៊ី​លពី​ទីក្រុង​តេ​ល​អា​វីវ​ទៅ​ទីក្រុង​យេ​រូ​សា​ឡឹម​។ អ៊ីស្រាអែល​គឺជា​រដ្ឋ​ដែលមាន​អធិបតេយ្យភាព​ហើយ​យើង​ត្រូវតែ​គោរព​”​។​

លោក​ក៏បាន​ធ្វើ​សកម្មភាព​នៅលើ​ទឹកដី​ក្នុងស្រុក​ផងដែរ​ដោយ​តែងតាំង​ចៅក្រម​ម្នាក់​ឈ្មោះ Sergio Moro ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ លោក Moro បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​នយោបាយ​ប្រេ​ស៊ី​ល​ជាមួយនឹង​ការស៊ើបអង្កេត​អំពើពុករលួយ​ដ៏​ធំ​មួយ​។​

លោក Moro គឺជា​វីរបុរស​ចំពោះ​ប្រជាជន​ប្រេ​ស៊ី​ល​ជាច្រើន​ដោយសារតែ​ការស៊ើបអង្កេត “Car Wash” ឥតឈប់ឈរ​របស់គាត់​ដែល​បាន​រកឃើញ​ការ​លួច​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ Petrobras ។​

ប៉ុន្តែ​សម្រាប់​ក្រុម​អ្នកប្រឆាំង ការតែងតាំង​នេះ​បាន​ជំរុញ​ឲ្យ​មានការ​ចោទប្រកាន់ថា ចៅក្រម​រូបនេះ​បាន​លើកទឹកចិត្ត​នយោបាយ​ជាពិសេស​ប្រឆាំងនឹង​អតីត​ប្រធានាធិបតី​ឆ្វេងនិយម​លោក Luiz Inacio Lula da Silva ដែល​ការស្ទង់មតិ​បាន​បង្ហាញថា នឹង​យកឈ្នះ​លោក Bolsonaro ក្នុងការ​បោះឆ្នោត​បើសិនជា​គាត់​មិន​ជាប់ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ​ពីបទ​អំពើពុករលួយ​។​

ការ​រើ​ស្ថានទូត​នេះ​បាន​តម្រង់​ទិសដៅ​គាត់​ឲ្យ​ចូលកាន់​តែ​ជិត​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ហើយ​បាន​ជំរុញ​រូបភាព​របស់គាត់​ថា​ជា “Tropical Trump”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114