ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ ​ជ្រុល​ទៅ​បុក​គ្នា​រង​របួស​ទាំងសងខាង

តាកែវ ៖ ជនរងគ្រោះ​ប្រុស/ស្រី​ ជា​ម្ចាស់​ម៉ូតូ​ពីរ​នាក់ ​បាន​រង​របួស​ធ្ងន់ ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះតែ​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ និង​មិន​យោគយល់​គ្នា​ពេលធ្វើ​ដំណើរ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៥៥​នាទី​ថ្ងៃត្រង់ ចំណុច​ភូមិ​ចារ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​។

ករណី​នេះដែរ​ ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ នៃ​អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បាន​ប្រាប់​ថា ជនរង​គ្រោះ​ទាំងពីរ​នេះ ​មាន ទី​១-ឈ្មោះ កើត សុខ​គា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស បាន​រង​របួស​ដាច់​ម្រាមជើង​ខាងស្ដាំ​១ ចំណែក​ម៉ូតូ​ជនរងគ្រោះ​បើកបរ​ម៉ាក​ស្មាស់​រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ 2868​។

ជនរងគ្រោះ​ទី​២​-ឈ្មោះ ឡេង ក្រុយ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃក​ប្បាស រងរបួស​ធ្ងន់ និង​ម៉ូតូ​ដែល​បើកបរ​ម៉ាក់​គប់ជ្រុង ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក់​លេខ ភ្នំពេញ​1AK 0331​។

​បច្ចុប្បន្ន ​ជនរងគ្រោះ​ទាំងពីរ​នាក់​ដែល​រង​គ្រោះ​ក្នុងករណី​ចរាចរណ៍​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រៃ​ល្វា ចំណែក​ម៉ូតូ​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ ដើម្បី​ទុក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​នៅពេល​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114