ព័ត៍មានទាន់​ហេតុការណ៏
Search

ប៊ុត សីហា បំភ្លឺ​ជុំវិញ​ករណី​ច្រៀង​ដៀមដាម​ហង្ស​មាស

​ភ្នំពេញ ​៖​ អតីត​ម្ចាស់​ជ័យលាភី​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​T he Voice Cambodia ​រដូវ​កាល​ទី​១​លោក ប៊ុន សីហា ស្រប​ពេលដែល​បញ្ចេញ​ផ្សព្វផ្សាយ​បទ​ចម្រៀង​Cover​ បទ​ពី​ដើម​របស់​តារា​ជើង​ចាស់​លោកយាយ ប៉ែន រ៉​ន ដែលមាន​ចំណងជើង​ថា ហង្ស​មាស​ចិត្ត​បាប ភ្លាមៗ​នោះ ​ក៏​ផ្ទុះ​ការរិះគន់​ព្រមជាមួយ​មតិ​លើកឡើងថា ប៊ុត សីហា មាន​ចេតនា​ច្រៀង​ដៀមដាម​ដល់​ផលិតកម្ម​ហង្ស​មាស​។​

ជាមួយគ្នានេះដែរ ​តារា​ចម្រៀង​ លោក ប៊ុត សីហា ម្ចាស់​បទ គ្មាន​អ្នកណា​កែចិត្ត​បង​បានទេ បាន​ប្រតិកម្ម​ចេញមុខ​បកស្រាយ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ​ចម្រៀង​មួយ​បទ​នេះ មិន​មែន​ជាការ​ច្រៀង​ដើម្បី​ឌឺដង​ដល់​នរណា​ឡើយ ហើយ​សូមកុំ​ឲ្យ​មានការ​យល់ច្រឡំ និង​យក​បទ​ចម្រៀង​នេះ ដើម្បី​ជាន់​ពន្លិច​ខ្លួន​ ព្រោះ​លោក​ច្រៀង​តែ​លោក​មិន​ទាក់ទង​អ្នកណា​ទេ​។​

តារាចម្រៀង​ប្រុស​ដែល​កន្លងមក​ធ្លាប់មាន​ឈ្មោះ​ល្បី​ថា​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​លោក ប៊ុត សីហា បានបញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ថា ​សូម​កុំ​ប៉ះ​ដល់​ផលិតកម្ម​ធំ​អី ​ខ្ញុំ​ច្រៀង​តែ​ខ្ញុំ​ទេ ហើយ​មិន​ទាក់ទង​អ្នកណា​ទេ សូម​កុំ​រក​វិធី​ជាន់​ខ្ញុំ ឬ​នាំ​ឲ្យ​កើត​មានរឿង​នឹង​គេ​អី ខ្ញុំ​រស់​តាមរបៀប​ខ្ញុំ​ហើយ​។​

គេ​ចាំបាន​ថា​បទ​ចម្រៀង​ ហង្ស​មាស​ចិត្ត​បាប ត្រូវ​បាន​ទម្លាយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នេះ​។ ​ប៉ុន្តែ​ជា​ទស្សនៈ​របស់​ទស្សនិកជន​ត្រូវបាន​គេ​លើក​ឡើង​ថា​ តារាចម្រៀង ​លោក ប៊ុត សីហា ច្រៀង​នេះ​ហាក់​មាន​ចេតនា​ចង់​សំដៅ​ដៀមដាម​ដល់​ផលិតកម្ម​ហង្ស​មាស ខណៈ​សាមីខ្លួន​បាន​ច្រានចោល​ការចោទប្រកាន់​នោះ​ថា​មាន​បុគ្គល​តាម​បំផ្លាញ​ខ្លួន​៕