ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​នាំចូល​ផលិតផល FUZE TEA ដែល​ជា​ប្រភេទ​ភេសជ្ជៈ​តែ​ មកកាន់​ទីផ្សារ​កម្ពុជា​

ភ្នំពេញ ​៖ ​ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បាន​នាំចូល​ផលិតផល FUZE TEA ជា​ប្រភេទ​ភេសជ្ជៈ​តែ​ដែល​លក់ដាច់​បំផុត​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា ​ខណៈ​ពាណិជ្ជសញ្ញា FUZE TEA ដែលមាន​តម្លៃ​ពាន់​លាន​ដុល្លារ​នេះ កំពុង​តែមាន​វត្តមាន​នៅ​ជាង 52 ប្រទេស​នៅ​ទូទាំង​ពិភពលោក​។​

FUZE TEA គឺជា​ការបញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ​នៃ​រូបមន្ត​ផ្សំ​ធម្មជាតិ​ពី​ការរួមបញ្ចូល​គ្នា​រវាង​ទឹក​ផ្លែឈើ និង​ទឹកឃ្មុំ​ពិតៗ ដែល​ផ្តល់នូវ​ភាព​ស្រស់​ស្រាយ​ជាង​ទឹក​ផ្លែឈើ និង​ស្រស់ថ្លា​ជាង​ទឹក​ពិសា​ធម្មតា​។​

រសជាតិ​ដ៏​ស្រស់ស្រាយ​ចំនួន​ពីរ​បែប​របស់ FUZE TEA គឺ​តែ​បៃតង​រសជាតិ​ទឹកឃ្មុំ និង​តែ​រសជាតិ​ផ្លែ​ប៉ែស នឹងមាន​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នឹង​ត្រូវ​ដាក់​លក់​ក្នុង​ចំណុះ ​350ml ដែល​មាន 6 ដប​ក្នុង​យួរ​។

កញ្ញា ឡាវ ស្រី​ដែ​ត នាយិកា​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) មានប្រសាសន៍ថា «​ស្របតាម​គោលដៅ​របស់​ក្រុមហ៊ុន (​កូ​កា​-​កូ​ឡា​) ដែលជា​ក្រុមហ៊ុន​ផ្តល់នូវ​ជម្រើស​ភេសជ្ជៈ​ដល់​ប្រជាជន​គ្រប់រូប តែងតែ​យកចិត្តទុកដាក់​ស្តាប់ និង​ស្វែងយល់​យ៉ាងច្បាស់​ពី​តម្រូវការ​របស់​អតិថិជន​។ យើងទាំងអស់គ្នា​បាន​ស្គា​ល់ពី កូ​កា​-​កូ​ឡា ដែលជា​ភេសជ្ជៈ​ដ៏​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក ប៉ុន្តែ​យើង​ក៏បាន​ផលិត​ភេសជ្ជៈ​ឈានមុខ​គេ​ជាច្រើន​មុខ​ទៀត ដែល​មាន​ពាណិជ្ជ​សញ្ញា​ដូចជា ​៖​ Minute Maid Refresh, Dasani mineral water, Aquarius… ហើយ​ឥឡូវនេះ​ផលិតផល​ថ្មី​បំផុត​របស់​យើង​គឺ តែ FUZE TEA ដែល​ជា​ភេសជ្ជៈ​ផ្សំ​ពី​ការ​បញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ​រវាង​សន្លឹក​តែ​ធម្មជាតិ និង​ផ្លែឈើ​ពិតៗ​»​។

កញ្ញា​ឡាវ ស្រី​ដែ​ត បាន​បន្តថា ​ការបង្ហាញ​វត្តមាន FUZE TEA ភេសជ្ជៈ​ប្រភេទ​តែ​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​យើង គឺជា​ភស្តុតាង​បន្ថែម​បញ្ជក់​ពី​ឆន្ទៈ​របស់​ក្រុមហ៊ុន ដែល​តែងតែ​នាំយកមក​នូវ​ផលិតផល​ថ្មីៗ ល្អឥតខ្ចោះ ប្រកបដោយ​ភាពស្រស់​ស្រាយ​នៅលើ​គ្រប់​ប្រភេទ​ភេសជ្ជៈ​ទាំងអស់ ដើម្បី​បំពេញ​រស​និយម​តាម​តម្រូវការ និង​បង្កើន​ជម្រើស​បន្ថែម​សម្រាប់​អ្នកប្រើប្រាស់​នៅក្នុង​ទីផ្សារ​កម្ពុជា​។​

លោក David Wigglesworth នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​បាន​មានប្រសាសន៍ថា ជាមួយនឹង​ការវិនិយោគ​ថ្មីៗ​ជាង 100 លាន​ដុល្លា​អាមេរិក ក្នុងការ​សាងសង់​រោង​ចក្រ​ផលិត​ដ៏​ទំនើប​របស់​យើង ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​មាន​មោទនភាព ដែលជា​ក្រុមហ៊ុន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ផលិត​ភេសជ្ជៈ​តែ​សម្រាប់​ប្រជាជន​កម្ពុជា​។

លោក​បាន​បន្តថា​ក្រុមហ៊ុន​តែងតែ​ស​ម្រឹត​សម្រាំង​យក​ផលិតផល​ដែល​ឥតខ្ចោះ​បំផុត មកកាន់​ទីផ្សារ ឧទាហរណ៍​ដូចជា ពាណិជ្ជសញ្ញា Minute Maid Refresh និង Monster Energy Drink កាលពី​ឆ្នាំមុន ហើយ ការបង្ហាញ​វត្តមាន FUZE TEA នេះ បាន​សបញ្ជាក់​ជាថ្មី​ម្តងទៀត​នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ដែល​ផ្តល់​ជម្រើស​ជូន​អតិថិជន​នូវ​ផលិតផល​ជាច្រើន​ដែល​ល្អឥតខ្ចោះ​ទាំង​រសជាតិ និង​អត្ថប្រយោជន៍​កាន់តែច្រើន​នៃ​ផលិតផល​នោះ​ដែល​នេះ​ជាការ​គាំទ្រ​ដល់​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​យើង ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោក Wigglesworth បាន​បន្ថែមថា «​ស្រប​ពេលដែល​ទីផ្សារ​នេះ​កំពុងតែ​ពង្រីក ប្រកបដោយ​ភាព​រីកចម្រើន យើង​ក៏​ណែនាំ​ផលិតផល FUZE TEA ដើម្បី​ផ្តល់ជូន​បន្ថែម​នូវ​ជម្រើស​កាន់តែច្រើន​លើ​ប្រភេទ​ភេសជ្ជៈ​ទាំងអស់​ដែលជា​មោទនភាព​ផលិត​ផលិតផល​នេះ​នៅ​កម្ពុជា​ដើម្បី​ប្រជាជន​កម្ពុជា​»៕​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114