ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ ដេក​ស្លាប់​នៅ​សណ្ឋាគារ​ខេត្ត​កំពង់ចាម

កំពង់ចាម​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ ​បានកើត​ឡើង កាលពី ថ្ងៃទី 04 ​ខែវិច្ឆិកា​ ឆ្នាំ​2018 វេលា​ម៉ោង​09​និង​30​នាទី ​បន្ទាប់ពី ​សមត្ថកិច្ច​ បានទទួល​ព័ត៌មាន​ពី​បុគ្គលិក​សណ្ឋាគារ​ញូ​ដេលី ថា​មាន​ករណី​មនុស្ស​ដេកស្លាប់ នៅ​ចំណុច​ក្នុង​សណ្ឋាគារ​ដេលី​បន្ទប់ លេខ​103​ស្ថិតនៅ​ក្នុងភូមិ​ទី​11 សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

ប៉ូលិស​បានអោយដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម លោក​ឧត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់វិធានការ អោយ​លោក វរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការ​នគរបាល​ក្រុង​កំពង់ចាម​ដឹកនាំ​កម្លាំង​ជំនាញ​នគរបាល​ក្រុង​កំពង់ចាម​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ​បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ធ្វើការ​ស្រាវជ្រាវ។​

ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ CHEN TIEN YING​ភេទ​ប្រុស ​ជនជាតិ​ចិន​តៃវ៉ាន់ ឆ្នាំ​កំណើត​14-07-1954 កាន់​លិខិតឆ្លងដែន​លេខ 351096274 មាន​សុពលភាព​ត្រឹម​ថ្ងៃទី 03-10-2028 ទិដ្ឋាការ​ចូល​ថ្ងៃ​ទី​04-10-2018 តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​បាន​ដេកស្លាប់​ក្នុង​បន្ទប់​លេខ 103 សណ្ឋាគារ​ដេលី ស្ថិតក្នុង​ភូមិ​ទី​11 សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។​

ប៉ូលិស​បាន​បន្តថា ពេលទៅដល់​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​សាកសព សមាភាព​ចូលរួម​មាន​៖
-​ជំនាញ បច្ចេកទេស និង​កោសល្យវិច័យ​ខេត្ត កំពង់ចាម​
-​គ្រូពេទ្យ ខេត្ត​
-​តំណាង​អយ្យការ​សាលាដំបូង​
-​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​
-​មេភូមិ​ក្រុមប្រឹក្សាឃុំ
-​តំណាង​ម្ចាស់​សណ្ឋាគារ​

ប៉ូលិស​បាន​បន្តថា ឆ្លងតាម​ការ​ពិនិត្យ​និង​ការធ្វើ​កោសល្យវិច័យ​សព ខាងលើ គណៈកម្មការ សន្និដ្ឋានបានថា ​៖ ​លើ​ដងខ្លួន អវយវៈសព​គ្មាន​ស្លាក​ស្នាម​របួស អ្វី​ទេ និង​ពុំមាន​ពាក់ព័ន្ធ​បទល្មើស ព្រហ្មទណ្ឌ​ឡើយ​គឺ​ជនរងគ្រោះ ស្លាប់​ដោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​

បន្ទាប់ ពី​ពិនិត្យ​សព​រួចមក សមត្ថកិច្ច​ចម្រុះ​ខាងលើ​ បាន​យក​សព​រក្សាទុក​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ចាម រង់ចាំ​សាច់ញាតិ មក​​ទទួល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114