ព័ត៌មានជាតិ
ប្រេស៊ីលចង់ឱ្យថៃដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី
ប្រទេសប្រេស៊ីលចង់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ ចាប់ដៃគ្នាចូលតុចរចាដោយលើកយកជម្លោះព្រំដែនដែលកំពុងកើតមាននាពេលនេះមកដោះស្រាយគ្នាដោយយន្តការសន្តិវិធី ជាជាងការប្រើអាវុធប្រឈមមុខដាក់គ្នា ដែលនាំឱ្យខូចប្រយោជន៍ទាំងសងខាង។

បំណងរបស់ប្រេស៊ីលបែបនេះ គឺបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជា លោកស្រី Vivian Loss Sanmartin ក្នុងពេលដែលលោកស្រីចូលប្រគល់ជូនសារតាំងនិងសម្ដែងការគួរសមចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ជំនួបនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្រៅពីការជជែកលើទំនាក់ទំនងទ្វេភាគីកម្ពុជា និងប្រេស៊ីលនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជជែកជាមួយលោកស្រី Vivian Loss Sanmartin អំពីបញ្ហជម្លោះព្រំដែន ដែលកំពុងកើតមានឡើងរវាងកម្ពុជាជាមួយនឹងប្រទេសថៃ។ ថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា គឺ សម្ដេចតេជោ បានពន្យល់ទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតប្រេស៊ីលអំពីរឿងរ៉ាវពិតនៃជម្លោះ និងសភាពការណ៍វិវត្តចុងក្រោយនៃបញ្ហាជម្លោះតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ។

ស្របពេលដែលជម្លោះព្រំដែននេះ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា លោកស្រី ឯកអគ្គរដ្ឋទូត Vivian Loss Sanmartin បានបញ្ជាក់ពីការគាំទ្ររបស់ប្រេស៊ីលចំពោះការប្រើប្រាស់យន្តការក្នុងការដោះស្រាយបញ្ហាជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃនេះដោយសន្តិវិធី។
លោកស្រីឯកអគ្គរដ្ឋទូត ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងកម្ពុជា និងថៃគោរពឱ្យបាននូវបទឈប់បាញ់ រក្សាឱ្យបាននូវភាពអត់ធ្មត់ ដើម្បីឈានដល់ការដោះស្រាយបញ្ហាវិលទៅរកភាពប្រក្រតីភាពឡើងវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


