ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ គ្រោងបញ្ចប់ការសាងសង់ទាំំងស្រុងអំឡុងចុងខែមករាឆ្នាំ ២០២៦
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គខេត្តក្រចេះ គ្រោងបញ្ចប់ការស្ថាបនាទាំងស្រុងនាអំឡុងចុងខែមករា ឆ្នាំ២០២៦ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។
ប្រភពដដែលបានបន្តឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គខេត្តក្រចេះ បន្ទាប់ពីដាក់ឲ្យពលរដ្ឋបើកឆ្លងកាត់បណ្តោះអាសន្នអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីសម្រួលការធ្វើដំណើរក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិ នឹងត្រូវផ្អាកឲ្យចរាចរណ៍ចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីសាងសង់បន្តរហូតដល់បញ្ចប់គម្រោងទាំងស្រុងនៅចុងខែមករា ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្នការសាងសង់ស្ពាននិងផ្លូវតភ្ជាប់សម្រេចបានប្រមាណជា ៨៦%។
នាអំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះបានសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋថែមទាំងបានក្លាយជាគោលដៅទាក់ទាញអ្នកធ្វើដំណើរនិងពលរដ្ឋមកទស្សនានិងកម្សាន្តយ៉ាងច្រើនកុះករ៕


អត្ថបទ៖ ប្រុញ វិធិន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


