ព័ត៌មានអន្ដរជាតិ
ត្រាំ ទាមទារឲ្យស៊ើបអង្កេត ករណីចំនួន៣ដែលកើតឡើងលើរូបលោក នៅឯ UN
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទាមទារឲ្យមានការស៊ើបអង្កេតលើករណីចំនួន៣ផ្សេងគ្នា ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា បញ្ហាចំនួន៣បានកើតឡើងមានដូចជា ១៖ ជណ្តើរយន្តគាំងធ្វើឲ្យរូបលោកនិងជំទាវទី១ Melania Trump ប៊ិះដួលផ្កាប់មុខ, ២៖អេក្រង់អានសុន្ទរកថារលត់ និងទី៣គឺបញ្ហាបង្កសំឡេងរំខានពេលលោកបង្ហាញខ្លួននៅ UN ដែលធ្វើឲ្យមេដឹកនាំពិភពលោកផ្សេងទៀត មិនឮលោកថ្លែង។
ដូច្នេះ លោកចាត់ទុកខ្លួនឯងថាត្រូវបានគេកំណត់គោលដៅដើម្បីបំបាក់មុខ ហើយក៏អំពាវនាវឲ្យស៊ើបអង្កេតនិងចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះការគាំងជណ្តើរយន្តផងដែរ ព្រោះលោកយល់ថា មានអ្នកចង់លេងសើច។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ UN លោក Mike Waltz ក៏គាំទ្រការទាមទាររបស់លោក ត្រាំ ឲ្យមានការស៊ើបអង្កេតនេះដែរ ដោយហៅព្រឹត្តិការណ៍ទាំងនេះថា ជារឿងមិនអាចទទួលយកបាន និងជាការគំរាមកំហែងដល់សេចក្តីថ្លៃថ្នូររបស់សហរដ្ឋអាមេរិក។
យ៉ាងណា មន្ត្រី UN បានច្រានចោលការអះអាងទាំងប៉ុន្មាននេះដោយនិយាយថា អ្នកថតវីដេអូរបស់លោក ត្រាំ ប្រហែលជាបង្កឲ្យយន្តការសុវត្ថិភាពរបស់ជណ្តើរយន្តដំណើរការដោយចៃដន្យ ហើយ អេក្រង់អានសុន្ទរកថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈប្រតិភូសហរដ្ឋអាមេរិក។
UN ក៏ពន្យល់ដែរថា ប្រព័ន្ធសំឡេងរបស់ខ្លួនត្រូវបានរចនាឡើងសម្រាប់សំឡេងបកប្រែតាមរយៈកាសស្តាប់ត្រចៀក ដែលនេះបញ្ជាក់ថាបញ្ហាទាំងប៉ុន្មានមិនមែនជាបញ្ហាប្រព័ន្ធនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំ២រូបថ្លែងមុនគេនៅសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ឆ្នាំ ពន្លះគ្នាខ្លាំងៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


