ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ៖ សិស្សទើបប្រឡងចប់ទី១២ដែលចង់បានការងារឆាប់រហ័ស អាចមករៀនជំនាញបច្ចេកទេស TVET
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់យុវជនទាំងអស់ ក៏ដូចជាសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបប្រឡងហើយ ទោះធ្លាក់ ឬជាប់ក្តី បើសិនជាចង់ទទួលបានការងារឆាប់រហ័ស កាត់បន្ថយចំណាយឪពុកម្តាយលើការរស់នៅ និងការសិក្សាដោយខ្លួនឯង សូមជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ។

លោក ស៊ុន មេសា ថ្លែងថា «ប្អូនៗថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះជាប់ ឬធ្លាក់ក្តី កុំអស់សង្ឃឹម ខ្ញុំសូមណែនាំឱកាសមាសដែលជួយប្អូនៗឱ្យឆាប់បានការងារធ្វើ មានជំនាញច្បាស់លាស់ រកលុយចាយបានដោយខ្លួនឯង ក្នុងរយៈពេលខ្លី គឺត្រឹម៤ខែប៉ុណ្ណោះ គឺសូមប្អូនៗទាំងអស់គ្នា មករៀនជំនាញ TVET នៅសាលាទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយពេលមានជំនាញ និងមានប្រាក់ខែរួចហើយ ប្អូនៗទាំងអស់គ្នាអាចបន្តការសិក្សាផ្នែកជំនាញលើកម្រិតបរិញ្ញាបត្រក៏បាន ឬចង់ប្តូរទៅរៀនជំនាញផ្សេងទៀតក៏បាន»។

លោក ស៊ុន មេសា បានលើកឡើងថា TVET គឺជារបៀបសិក្សាដែលផ្តោតលើជំនាញអាជីព និងបច្ចេកទេស ដែលអាចជួយឱ្យអ្នករៀនទទួលបានការងារយ៉ាងឆាប់រហ័ស និងមានសមត្ថភាពអនុវត្តជាក់ស្តែងក្នុងទីផ្សារការងារ ជាពិសេស នៅពេលរៀនចប់ភ្លាមទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជួយផ្គូផ្គងរកការងារឱ្យធ្វើភ្លាមៗតែម្តង។ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវិញ មិនត្រឹមតែសិក្សាដោយឥតបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ២៨ម៉ឺនរៀលជារៀងរាល់ខែថែមទៀតផង។

សូមបញ្ជាក់ថា យុវជន និងសិស្សានុសិស្ស ដែលទើបប្រឡងចប់ថ្នាក់ទី១២ អាចចុះឈ្មោះសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំង ៣៧ទីតាំងនៅទូទាំងប្រទេសលើជំនាញចំនួន៤៥ ក្នុងនោះរួមមានជំនាញ ធុរកិច្ច និងព័ត៌មានវិទ្យា, សំណង់, សេវាកម្ម, ទេសចរណ៍, និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។

បន្ថែមពីនេះ ក្រៅពីការជំរុញឱ្យសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស ១,៥លាននាក់ ដើម្បីទទួលបានការងារឆាប់រហ័សហើយនោះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអះអាងថា ការសិក្សាជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន គឺកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ៕



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


