ព័ត៌មានជាតិ
កងទ័ពថៃបាញ់កាំភ្លើង៤លើកក្នុងដីខ្លួន តែបែជានាំគ្នាព្រួតផ្សាយចោទប្រកាន់ថាកម្ពុជាបង្កហេតុនៅភូមិភាគពីរ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា ភាគីថៃបានបាញ់កាំភ្លើងចំនួន៤លើក នៅក្នុងទឹកដីខ្លួន ចាប់ពីវេលាម៉ោងជាង២ ដល់ម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតាចេញមកទម្លាយដូច្នេះ បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់កងទ័ពជើងគោកថៃ និងសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

ជុំវិញការចោទប្រកាន់របស់ភាគីថៃដូច្នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។
ជាមួយគ្នានេះ ទន្ទឹមនឹងការបកស្រាយពីការពិត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបកអាក្រាតអំពីទង្វើបំពានបទឈប់បាញ់របស់ថៃ ដោយបង្ហាញពីកំណត់ហេតុឱ្យដឹងថា កងទ័ពថៃ បានបាញ់កាំភ្លើងចំនួន៤លើក ក្នុងដីរបស់ខ្លួន គឺនៅលើកទី១ នៅម៉ោង២៖៥៧នាទី, លើកទី២ នៅម៉ោង៥៖០០នាទី, លើកទី៣ នៅម៉ោង៦៖០០នាទី និងលើកទី៤ នៅម៉ោង៧៖០០នាទី ដោយក្នុងមួយលើកភាគីថៃ បាញ់ចំនួនមួយគ្រាប់។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។

សកម្មភាពបំផ្ទុះការអាវុធនេះ កើតឡើងបន្ទាប់ពីភាគីថៃ ប្រកាសពីការបញ្ជូនកងកម្ម៉ង់ដូរ និងកងទ័ពបាញ់ Sniper មកដល់តាមបណ្ដោយព្រំដែនជាមួយប្រទេសកម្ពុជា។
ជាការកត់សម្គាល់ការចោទប្រកាន់របស់ភាគីថៃបែបនេះ គឺជាបន្តបំពានម្ដងហើយម្ដងទៀតចំពោះស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៃប្រទេសទាំងពីរ ដែលតម្រូវឱ្យចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយ ផល សម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


