ជីវិតកម្សាន្ដ
លោក យូ សុភា ប្រាប់កំហុសឆ្គង ៥ ក្នុងស្នាដៃប្រលោមលោក មិនអាចឈានទៅដណ្តើមពានរង្វាន់អក្សរសិល្បិ៍
ឆ្លងកាត់បទពិសោធជាង ១០ឆ្នាំ លើវិស័យតែងនិពន្ធទាំងនៅស្ថាប័នរដ្ឋ-ឯកជន និងក្នុងនាមជាគណៈកម្មការវាយតម្លៃលើអត្ថបទប្រលោមលោក លោក យូ សុភា បានគូសបង្ហាញចន្លោះខ្វះខាត ៥ចំណុច ដែលម្ចាស់ស្នាដៃអត្ថបទប្រលោមលោក តែងបង្កើតកំហុសឆ្គងដោយមិនដឹងខ្លួន មិនអាចឈានទៅដណ្តើមពានរង្វាន់អក្សរសិល្បិ៍បាន។

ដូចនេះ ដើម្បីជាគន្លឹះសម្រាប់ម្ចាស់ស្នាដៃប្រលោមលោក ដែលចូលរួមដណ្តើមពានរង្វាន់អក្សរសិល្បិ៍ រៀមច្បងក្នុងវិស័យតែងនិពន្ធរូបនេះ បានលើកឡើងកត្តា ៥ចំណុច ដែលទាញទម្លាក់ស្នាដៃប្រលោមលោកបេក្ខជនកន្លងមក។
១. ស្នាដៃប្រលោមលោក តែសរសេរទម្រង់លំនាំអត្ថបទល្ខោន
អ្នកនិពន្ធរូបនេះ ចង់សំដៅដល់ការតែងនិពន្ធប្រលោមលោក ដែលប្រើពាក្យសន្ទនាច្រើនរវាងតួអង្គ។
ឧទាហរណ៍៖
” ហេតុអី…? ” ..សួរនាង
” ខ្ញុំតែងតែ… ”
” ហេតុអី? ” ..ជម្រិញសួរ…
“………”
២. ពីចាប់ផ្តើមរហូតបញ្ចប់រឿង មិនមានអ្វីថ្មីឬប្លែក
ត្រង់ចំណុចនេះ គឺសំដៅដល់ការចាប់ផ្តើមរហូតដល់បញ្ចប់នៃសាច់រឿង គឺគ្រាន់តែជាការរៀបរាប់ពីដំណើរជីវិតតួអង្គមួយ ដែលឆ្លងកាត់ឧបសគ្គដ៏លំបាកទម្រាំជោគជ័យលើអ្វីមួយ ពោលគឺគ្រាន់តែឆ្លុះបញ្ចាំងពីជីវិតនរណាម្នាក់ ហើយមិនតំណាងឱ្យលក្ខណៈសង្គមទូទៅ (សាច់រឿងស្រាល មិនមានបញ្ហាធំដុំ និងតំណាងឱ្យសង្គម) ។
៣. ប្រើពាក្យអសុរស ធ្វើឱ្យថយចុះសីលធម៌
លោកថា រាល់ស្នាដៃអត្ថបទណាដែលប្រើពាក្យសម្តីអសុរស ធ្វើឱ្យចុះថយនូវតម្លៃសីលធម៌នៅក្នុងការរស់នៅ ប្រើភាសាកម្រិតទាប ឬពាក្យប្រចាំថ្ងៃខ្លាំងពេក នឹងកាត់បន្ថយនូវតម្លៃនៃអត្ថបទរឿង។ មិនតែប៉ុណ្ណោះ អត្ថបទណាដែលប្រើពាក្យគ្រោតគ្រាត ហើយពុំមែនជាភាសាអក្សរសីល្បិ៍ ឬបង្កប់ទៅដោយសិល្បៈដើម្បីអន្ទងចិត្តអ្នកអានទេនោះ ក៏មិនទទួលបានជោគជ័យនោះដែរ។
៤. ការបង្កើតបញ្ហា និងដំណោះស្រាយ មិនសមហេតុផល
៥. គុណតម្លៃនៃអត្ថបទ
ការណែនាំនេះ មិនត្រឹមជាគន្លឹះសម្រាប់ម្ចាស់ស្នាដៃប្រលោមលោក ដែលអ្នកចូលរួមដណ្តើមពានរង្វាន់អក្សរសិល្បិ៍ប៉ុណ្ណោះទេ តែក៏ដើម្បីក្លាយជាគំរូវណ្ណកម្មអក្សរសិល្បិរ៍ដែលមានគុណតម្លៃដល់អ្នកសិក្សាជំនាន់ក្រោយៗរបស់ខ្មែរផងដែរ។
ដូចនេះហើយ ដើម្បីឱ្យស្នាដៃប្រលោមលោករបស់ខ្លួនទទួលបានជោគជ័យក្រោមការវាយតម្លៃរបស់គណៈកម្មការជំនាញផ្នែកអក្សរសិល្បិ៍ ដាច់ខាតត្រូវជៀសកត្តាឆ្គាំឆ្គងចម្បងទាំង៥ ខាងលើនេះ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


