ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO​ ជោគជ័យ​ខ្លាំង​លើ​ការ​តាំង​ពិព័រណ៍​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​នៅ​កម្ពុជា ​ខណៈ​មាន​តារា​ល្បី​ៗ​បង្ហាញ​វត្តមាន​ចូលរួម

ភ្នំពេញ​ ៖​ ជាថ្មី​ម្ដងទៀត​ ក្រុមហ៊ុន​ទូរស័ព្ទ​OPPO​ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ដោយបាន​បង្កើត​ព្រឹត្តិការណ៍​ នៃ​ការ​តាំង​ពិព័រណ៍​ទូរស័ព្ទ​ចល័ត​ធំជាងគេ​បង្អស់​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២​ កាលពី​ថ្ងៃទី​០២ ដល់​ថ្ងៃ​០៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​កន្លងមកនេះ​។​

ការ​តាំង​ពិព័រណ៍​បង្ហា​ញ​ពី​បច្ចេកវិទ្យា​ធ្លាប់​កើតមាន​ច្រើន​មកហើយ​ក្នុងប្រទេស​កម្ពុជា ​ប៉ុន្តែ​សម្រាប់​ទូរស័ព្ទ​ចល័ត​វិញ​ អាចនិយាយបាន​ថា ​ជា​លើក​ទី​១​ដែល​អ្នកចូលរួម​ទស្សនាការ​តាំង​ពិព័រណ៍​ដ៏​កក្រើក​មួយ​នេះ​បានឃើញ​ទូរស័ព្ទ​ជាច្រើន​ម៉ូ​ដ ដែល​កំពុងតែ​ទទួលបាន​ការពេញនិយម មានដូចជា OPPO F9, OPPO Find X ព្រមទាំង​ទទួល​បាន​ការសាកល្បង​បច្ចេកវិទ្យា​ថ្មីៗ​របស់ OPPO​ផងដែរ​។

មិនតែប៉ុណ្ណោះ​ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​ គឺ​ការ​បាន​សាកល្បង​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​កំពូល​របស់​ក្រុមហ៊ុន Find X Lamborghini Edition ដែល​វា​មានតម្លៃ​រហូតដល់​ទៅ​១.៩៩៩​ដុល្លារ​។ មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលទៅ​ធ្វើការ​សាកល្បង​សួរនាំ​អំពី​លក្ខណៈ​ពិសេស ​នៃ​ទូរស័ព្ទ​ ហើយក៏​មាន​អ្នក​ដែល​សម្រេចចិត្ត​ជាវ​ទូរស័ព្ទ​ម៉ូ​ដែល​OPPO​ជាច្រើន​ផងដែរ​។​

ការ​ប្រព្រឹត្ត​ទៅ ​នៃ​កម្មវិធី​ពិតជា​មាន​ភាព​ទាក់ទាញ​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន ដែល​នៅ​ថ្ងៃ​ទី​០២​វិច្ឆិកា មានការ​ចូលរួម​ពី​សំណាក់​តារា​កិត្តិយស​ល្បីៗ​ដូចជា ​៖ លោក ជា វណ្ណ​រិ​ទ្ធ កញ្ញា ស៊ិន យូ​ប៊ិន និង​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​ គឺ លោក ហេង វិសាល​។ ចំណែកឯ​ថ្ងៃទី​៣​វិច្ឆិកា​វិញ ​គឺមាន​វត្តមាន​កំពូល​តា​រា​ចម្រៀង​ដ៏​ពេញនិយម អ្នកនាង ពេជ្រ សោភា និង​គូស្នេហ៍​ លោក ឆឹ​ម សក្កដា រួមជាមួយ​និង​ពិធី​ការិនី​ដ៏​ស្រស់​សោភា​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន​។

ជាមួយគ្នានេះដែរ​ នា​ថ្ងៃ​បញ្ចប់ ​នៃ​កម្មវិធី​វិញ​ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យ​ក្មេង​ពីរ​ដួង​ គឺ​លោក Step ​និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា​។

​ក្នុងឱកាស​ដ៏​ពិសេស​ទាំង​បី​ថ្ងៃនេះ យើង​សង្កេតឃើញ​មានការ​ចូលរួម​របស់​អ្នកគាំទ្រ​ជាច្រើន​កុះករ​ដែល​ពួកគាត់​បាន​ចូលរួម​លេង​ហ្គេម​កម្សាន្ត​ឈ្នះ​រង្វាន់​សួរ​ជា​សំណួរ ក៏ដូចជា​សុំ​ថតរូប​ជាមួយនឹង​តារា​ល្បីៗ​ក្នុង​ដួងចិត្ត​របស់​ពួកគាត់​។​

ក្នុងកំឡុងពេល​ទាំងបី​ថ្ងៃនេះ​កត់សម្គាល់​ឃើញថា​ ស្តង់​តាំង​ពិព័រណ៍​របស់​OPPO ​គឺមាន​ភាព​លេច​ធ្លោ​ជាងគេ ហើយ​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​នូវ​ការពេញចិត្ត​ជាខ្លាំង ហើយក៏​រំពឹង​ថា ក្រុមហ៊ុន​OPPO នឹង​បង្កើត​ឲ្យ​មាន​កម្មវិធី​បែបនេះ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ពួកគាត់​អាច​ទទួលបាន​នូវ​ការយល់ដឹង​អំពី​ផលិត​ផល​OPPO ភាព​រីករាយ​ និង​ឱកាស​បាន​ជួប​ជាមួយនឹង​តារាៗ​ក្នុង​ដួងចិត្ត​របស់​ពួកគាត់​៕


TAG