ព័ត៍មានទាន់​ហេតុការណ៏
Search

យក​កូនកាំបិត​អារ.ក ​ប្រពន្ធ​ ព្រោះ​ខឹង​លួច​មាន​សហាយ​

កំពង់ស្ពឺ ​៖ បុរស​ម្នាក់​យក​កូនកាំបិត​អារក​ប្រពន្ធ​ខ្លួនឯង ​ដោយសារ​តាម​ទាន់​ប្រពន្ធ​លួច​មាន​សហាយ នៅ​ចំណុច​ការដ្ឋាន​សាងសង់​សំណង់ ស្ថិតក្នុង​ភូមិ​ទួលគោក សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង៧​និង​៥០​នាទី ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សំ ភ័​ណ្ឌ​ អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​បាកាន ខេត្ត​ពោធិ៍សាត់​។

នគរបាល​បន្តថា ​ជន​រងគ្រោះ​មានឈ្មោះ ស្រី នី អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​មណ្ឌលគីរី បច្ចុប្បន្ន​ទាំងពីរ​នាក់​ជា​កម្មករ​សំណង់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

ប្រភព​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​ ជនសង្ស័យ និង​មិត្ត​រួមការ​ងារ​បាន​ទិញ​ស្រា​យក​មក​ផឹក​ជុំគ្នា​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​សម្រាក​រហូតដល់​ស្រវឹង​រៀងខ្លួន និង​បាន​បែក​គ្នា​ទៅ​រក​កន្លែងដេក​។

នៅពេល​ជនសង្ស័យ​ដើរមក​កន្លែងដេក​ ស្រាប់តែ​ស្តាប់​ឮ​ប្រពន្ធ​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​ប្រុស​ ក៏​ឈ្លោះប្រកែក​គ្នា និង​បាន​បោក​ទូរស័ព្ទ​ចោល ​រួច​ទាញ​កូនកាំបិត​អារ.ក​​ប្រពន្ធ​បណ្ដាល​ឲ្យ​របួសធ្ងន់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​តែម្ដង​។​

ក្រោយពី​កើតហេតុ​ ជនរងគ្រោះ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ហើយ​ជនសង្ស័យ​ត្រូវបាន​នគរបាល​ជំនាញ​ឃាត់ខ្លួន និង​បាន​បញ្ជូន​មកកាន់​ស្នងការ​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិ​វិធី​៕