ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាន់ នី​ឡា បែក​ធ្លាយ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់​ ខណៈ​មានការ​សង្ស័យ​ថា​ជា​សង្សារ​

ភ្នំពេញ ​៖​ តារា​កំប្លែង​ និង​សម្ដែង ​ដែល​ត្រូវជា​កូនស្រី​សំណព្វចិត្ត​របស់​លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ី​ច​ទ័​រ កញ្ញា វ៉ាន់ នី​ឡា ថ្មីៗ​នេះ​ ត្រូវបាន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទម្លាយ​ និង​ចែក​រំលែក​នូវ​រូបភាព​ស្និទ្ធស្នាល​ថត​កៀកកើយ​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​ ខណៈ​មានការ​សង្ស័យថា​អាច​ត្រូវជា​សង្សារ​ថ្មី​របស់​នាង។

ការ​បែកធ្លាយ​រូបភាព​ថត​ស្និទ្ធស្នាល​រវាង​តារា​ស្រី ​កញ្ញា វ៉ាន់ នី​ឡា និង​បុរស​វ័យក្មេង​រូបនេះ​បាន​និង​កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​មហាជន​ និង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ក្នុង​នោះ​ក៏​មានការ​លើកឡើងថា ​បុរស​ម្នាក់​នេះ​ គឺ​ត្រូវ​សង្ស័យ​ថាជា​សង្សារ​ថ្មី​របស់​តារា​ស្រី​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា ទៀត​ផង​។ មិនតែប៉ុណ្ណោះ​ក៏មាន​ខ្លះទៀត​និយាយថា ​ការពិត​មិន​អាច​បិទបាំង​បាន​រហូត​នោះ​ទេ​។​

ថ្វីត្បិតតែ​មានការ​បែកធ្លាយ ​និង​ចែករំលែក​រូបភាព​ស្និទ្ធស្នាល​របស់ ​កញ្ញា វ៉ាន់ នី​ឡា និង​បុរស​វ័យ​ក្មេង​ក្មេង​ខាងលើ ​រួមជាមួយ​ការសង្ស័យ​ពី​ទស្សនិកជន​ដូច្នេះ​ក៏ពិតមែន ​គឺ​គិត​រហូត​មកទល់ពេលនេះ​នៅ​មិនទាន់​មានការ​ប្រតិកម្ម​ និង​ចេញមុខ​បំភ្លឺ​ណាមួយ​ពី​សាមីខ្លួន​ កញ្ញា វ៉ាន់ នី​ឡា បញ្ជាក់​ប្រាប់​មហាជន​នូវ​ការពិត​នៅឡើយ​ទេ​។​

គេ​ធ្លាប់​ចាំបាន​ថា​ តារា​ស្រី ​កញ្ញា វ៉ាន់ នី​ឡា​ កន្លងមក​ក្រោយពេល​ផ្ដាច់​ពាក្យ​ជាមួយ​អតីត​គូ​ដណ្ដឹង​ដែលជា​កូន​ថៅកែ​ល្ខោន​ហើយ​នោះ ​នាង​ក៏​ធ្លាប់​ទម្លាយ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​វ័យក្មេង​ម្នាក់​ផង​ដែរ​។​ ខណៈ​កាលនោះ​ ក៏មាន​ការសង្ស័យ​ផងដែរ​ថា ​បុរស​ម្នាក់​នោះ​ត្រូវជា​សង្សារ​របស់​នាង ​ប៉ុន្តែ​ភ្លាមៗ​នោះដែរ​ក៏ត្រូវ​បាន​សាមីខ្លួន​ កញ្ញា វ៉ាន់ នី​ឡា បញ្ចេញ​ប្រតិកម្ម​ដោយ​បញ្ជាក់​ថា​ត្រឹម​ជា​មិត្តភ័ក្ដិ​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ​៕