ព័ត៌មានអន្ដរជាតិ
ថៃគ្រោងធ្វើរបងព្រំដែន១០គីឡូម៉ែត្រនៅខេត្តស្រះកែវ ដោយចំណាយថវិកា ៨៧លានបាត
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nattaphon Narkphanit បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាថា ប្រទេសថៃគ្រោងនឹងសាងសង់របងព្រំដែនប្រវែង ១០គីឡូម៉ែត្រក្នុងខេត្តស្រះកែវ តាមបណ្តោយព្រំដែនជាមួយប្រទេសកម្ពុជា ដោយប្រើថវិកាប៉ាន់ស្មានចំនួន ៨៧លានបាត។

យោងតាមការចុះផ្សាយរបស់ The Nation នាថ្ងៃទី២៦កញ្ញានេះ លោក Nattaphon បាននិយាយថា គម្រោងនេះបានទទួលការគាំទ្រចម្បងពីម្ចាស់ក្សត្រី Chulabhorn Krom Phra Srisavangavadhana ដែលបានបរិច្ចាគថវិកាចំនួន ១លានបាត ដើម្បីបង្កើតមូលនិធិ «Hathai Thip»។ មូលនិធិនេះនឹងបម្រើជាដើមទុនសម្រាប់ការសាងសង់ជញ្ជាំង និងរបាំងនៅតាមផ្នែកនៃព្រំដែនកម្ពុជា-ថៃ។
លោកពន្យល់ថា របងនឹងត្រូវសាងសង់តែក្នុងតំបន់ដែលបានកំណត់ព្រំប្រទល់ច្បាស់លាស់ប៉ុណ្ណោះ។ ទីបញ្ជាការកងយោធាថៃ ត្រូវបានចាត់តាំងឲ្យដឹកនាំគម្រោងនេះ ក្នុងការសម្របសម្រួលជាមួយតំបន់កងទ័ពភូមិភាគ១ ភូមិភាគ២ និងកងទ័ពជើងទឹកថៃ ដែលទទួលខុសត្រូវលើវិស័យព្រំដែនភាគខាងត្បូង។
ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធក៏នឹងធ្វើការជាមួយនាយកដ្ឋានអង្កេតភូមិន្ទថៃ ដែលជាផ្នែកមួយនៃគណៈកម្មការព្រំដែនរួម (JBC) ដែលនឹងផ្តល់ជំនាញបច្ចេកទេស និងឧបករណ៍សម្រាប់គម្រោងនេះ។
ការអនុម័តថវិកានេះបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយសារថវិការបស់រដ្ឋាភិបាលមានកម្រិត ប៉ុន្តែការសាងសង់អាចដំណើរការបានភ្លាមៗ នៅពេលដែលមូលនិធិត្រូវបានយល់ព្រម៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


