ព័ត៍មានទាន់​ហេតុការណ៏
Search

កំហឹង​បាន​ផ្ទុះឡើង ​បន្ទាប់ពី​ការបាក់​អគារ​សម្លាប់​មនុស្ស​នៅ​ទីក្រុង Marseille

កាលពី​ថ្ងៃ​អង្គារ មន្ត្រី​បារាំង​ បាន​ប្តេជ្ញា​ពិនិត្យមើល​រាល់​អគារ​លំនៅដ្ឋាន​ដែល​មិន​សមស្រប​ទាំងអស់​នៅក្នុង​ទីក្រុង Marseille ខណៈដែល​កំហឹង​បាន​ផ្ទុះឡើង​ជុំវិញ​ការដួលរលំ​នៃ​អគារ​ចំនួន​ពីរ​នៅក្នុង​ទីក្រុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មួយ​នេះ ​ដែល​នៅ​ទីនោះ​មនុស្ស​រហូតដល់​ទៅ​៨​នាក់​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​ស្លាប់​។​

សាកសព​ចំនួន​៤​នាក់​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​អង្គារ​នៅក្រោម​កម្ទេចកម្ទី​បាក់បែក​នៃ​អគារ ទ្រុឌទ្រោម​ដែល​បាន​បាក់ស្រុត​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ក្នុង​សង្កាត់ Noailles កណ្តាល​ទីក្រុង​កំពង់ផែ​មួយ​នេះ​។​

រដ្ឋអាជ្ញា Xavier Tarabeux បាន​ប្រាប់ AFP ថា អ្នកស្លាប់​រួមមាន​ស្ត្រី​២​នាក់​និង​បុរស​២​នាក់​។​
​គាត់​បាន​និយាយថា វា​ទំនង​ជាមាន​អ្នក​ស្នាក់​ចំនួន​៥​នាក់​និង​ភ្ញៀវ​បីនាក់​នៅក្នុង​អគារ​មួយ​នៅពេលដែល​វា​បាន​ដួលរលំ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​បន្ថែមថា សាកសព​ទាំងនោះ​មិនទាន់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

លោក Christophe Castaner រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​សមាជិកសភា​ក្នុង​ទីក្រុង​ប៉ារីស​ថា លោក​បាន​បញ្ជា​ឲ្យ​មានការ​ពិនិត្យ​ពី​អគារ​មួយ​ទៅ​អគារ​មួយ​មុនពេល​មានកម្ម​វិធី​មួយ​ដើម្បី​ធានា​លក្ខខណ្ឌ​សុវត្ថិភាព​រួមជាមួយ​អាជ្ញាធរ​ក្រុង Marseille ។​

លោក​បាន​និយាយថា “​អចលនទ្រព្យ​ជិត​៦,០០០​ត្រូវបាន​គេ​កំណត់ថា​មាន​ហានិភ័យ​” ។​
​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​យ៉ាង​ល្អិតល្អន់​នូវ​អ្វីដែល​បន្សល់ទុក​នៅក្នុង​អគារ​។ អគារ​ជាប់​គ្នា​ទី​៣​បាន​ដួលរលំ​ដោយ​ផ្នែក​កាលពី​យប់​ថ្ងៃ​ចន្ទ​។​
​អ្នកស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ហានិភ័យ​រចនាសម្ព័ន​នៃ​អគារ​និង​កន្លែង​ផ្សេងទៀត​គឺ​ត្រូវបាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ប៉ុន្តែ​មន្ត្រី​ទីក្រុង​បានធ្វើ​តិចតួច​ណាស់​នៅពេលដែល​ពួកគេ​បាន​ប្រាប់​អំពី​រឿងនេះ​។​

លោក Patrick Lacoste អ្នកនាំពាក្យ​ក្រុម​សកម្មភាព​លំនៅដ្ឋាន​ក្នុងស្រុក​មួយ​បាន​និយាយថា “​មនុស្ស​គ្រប់គ្នា​បានដឹង​អំពី​បញ្ហា​នេះ​ជាមួយនឹង​អគារ​បាក់បែក​ទាំងពីរ​”​។​

ចំណែក​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះ Sophie បាន​និយាយថា “​វា​មាន​រយៈពេល​១០​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បានរស់នៅ​ទីនេះ​ហើយ​ខ្ញុំ​មិនដែល​ឃើញ​នរណាម្នាក់​មក​ពិនិត្យមើល​ផ្ទះល្វែង​របស់ខ្ញុំ​ទេ​”​។ អ្នកជិតខាង​របស់​នា​ង​និយាយថា នាង​មិន​បានឃើញ​អ្នកត្រួតពិនិត្យ​ណា​ម្នាក់​ទេ​ក្នុង​រយៈពេល​២៧​ឆ្នាំ​មកនេះ​៕ AFP