ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ និង​ប្រគល់​រង្វាន់​ដល់​សិស្ស​និទ្ទេស​A

ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជានា​វេលា ៩​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ២០១៨​នេះ អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​រង្វាន់​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និទ្ទេស A ចំនួន ៤០៨​នាក់​។​ ពិធី​សំណេះសំណាល​និង​ប្រគល់​រង្វាន់​នេះ ​ ឡើង​នៅ​វិមាន​សន្តិភាព​។​

សូមបញ្ជាក់ថា​សម័យ​ប្រឡង​២០​សីហា ឆ្នាំ​២០១៨ កន្លងទៅនេះ​មាន​អ្នក​ប្រឡង​ជាប់ ៧៦.០៣៤ នាក់ ស្មើនឹង ៦៧.០៧​ភាគរយ ។ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់។​

ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​កម្រិត​និទ្ទេស A សម្តេច​តេ​ជោ ហ៊ុន សែន តែង​បានផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​ចូលជួប​សំណេះសំណាល​ដោយផ្ទាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕