ព័ត៌មានអន្ដរជាតិ
ប្រទេសនៅជុំវិញកម្ពុជា សុទ្ធតែប្រឈមហានិភ័យធ្ងន់ធ្ងរដោយសារឥទ្ធិពលព្យុះ Bualoi
បន្ទាប់ពីកំពូលព្យុះ Ragasa ថយឥទ្ធិពលមិនទាន់បានប៉ុន្មានផង តំបន់អាស៊ីអាគ្នេយ៍ស្រាប់តែរងការវាយប្រហារដោយព្យុះថ្មីមួយទៀត ឈ្មោះ Bualoi។

ព្យុះនេះនឹងបង្កជាគ្រោះធម្មជាតិធ្ងន់ធ្ងរដល់បណ្តាប្រទេសនៅជុំវិញកម្ពុជា ដូចជាថៃ ឡាវ និងវៀតណាម ខណៈកម្ពុជាក៏ទទួលរងឥទ្ធិពលគួសមដែរ ប៉ុន្តែមិនធ្ងន់ធ្ងរទេ។
🚨វៀតណាម
តាមការព្យាករ ព្យុះ Bualoi នឹងចូលដល់សមុទ្រចិនខាងត្បូងនៅរាត្រីថ្ងៃសុក្រទី២៦ខែកញ្ញាឆ្នាំ២០២៥ រួចបោះពួយទៅវាយប្រហារដីគោកភាគកណ្តាលប្រទេសវៀតណាម។

នៅព្រឹកថ្ងៃអាទិត្យ ព្យុះនេះនឹងបង្កើនឥទ្ធិពល ដោយបោះពួយក្នុងល្បឿន១១៨-១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាវិធានការប្រុងប្រយ័ត្ន វៀតណាមបានព្រមានពលរដ្ឋខ្លួនឲ្យត្រៀមលក្ខណៈ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសរួចទៅហើយ ជាពិសេសអ្នកនៅតាមតំបន់មាត់សមុទ្រ។
🚨ថៃ
ឥទ្ធិពលព្យុះ Bualoi បង្ខំឲ្យថៃប្រកាសអាសន្នគ្រោះទឹកជំនន់និងបំណាក់ដី ព្រោះតែការព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀត។

នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានឲ្យពលរដ្ឋប្រយ័ត្នខ្លួន ដ្បិតតែព្យុះ Bualoi មិនវាយប្រហារពេញទំហឹងក៏ដោយ ប៉ុន្តែវាអាចបង្កជាគ្រោះថ្នាក់គ្រប់ពេល។
ខេត្តដែលប្រឈមគ្រោះថ្នាក់ដោយសារទឹកជំនន់មានដូចជា Phitsanulok, Phetchabun, Loei, Chaiyaphum, Khon Kaen, Nakhon Ratchasima, Buriram, Amnat Charoen, Ubon Ratchathani, Chanthaburi និង Trat។
🚨ឡាវ
ប្រទេសឡាវ ព្យាករថានឹងមានភ្លៀងធ្លាក់រាយប៉ាយ ព្រមទាំងផ្គររន្ទះចាប់ពីថ្ងៃទី២៩-៣០ខែកញ្ញា ដោយសារព្យុះ Bualoi។

ទោះមិនចំផ្លូវព្យុះ ប៉ុន្តែដំណើររបស់ Bualoi នៅជិតកោះហៃណាន នឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ទូទាំងប្រទេសជាពិសេសតំបន់ភាគខាងជើង កណ្តាល និងភាគខាងត្បូង ដែលបង្កហានិភ័យនៃទឹកជំនន់រហ័ស បំណាក់ដី និងការជន់លិចដីទំនាប។
ដូច្នេះ អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងតាមដានព័ត៌មានអាកាសធាតុឲ្យជាប់លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះទីហ្វុងទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) កំពុងមានឥទ្ធិពលលើខេត្តបន្ទាយមានជ័យ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


