ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងប្រមាណជា ៨២ គ្រួសារ នៅស្រុកចិត្របុរីត្រឡប់ទៅលំនៅដ្ឋានវិញ
អាជ្ញាធរស្រុកចិត្របុរី ខេត្តក្រចេះបានឱ្យកម្ពុជាថ្មីដឹង នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះថា មានប្រជាពលរដ្ឋ សរុបប្រមាណជា ៨២គ្រូសារ នៅក្នុងឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានឱ្យដឹងនារសៀលថ្ងែទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះថា អាជ្ញាធរស្រុកចិត្របុរី ដឹកនាំដោយរូបលោកផ្ទាល់បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនូវការខូចផ្លូវមួយចំនួន ក្នុងភូមិសាស្រ្ត ក្រោយរងការខូចខាត់ដោយសារជំនន់ទឹកភ្លៀងបានហក់ឡើង។

លោក បានបន្តថា តាមការចុះពិនិត្យស្ថានភាពជាក់ស្ដែង សង្កេតឃើញថា មានឃុំចំនួន ៣ ក្នុងស្រុកចិត្របុរី បានរងការលិចដោយសារជំនន់ទឹកភ្លៀងបានហក់ឡើង ធ្វើឱ្យប៉ះពាល់ និងទឹកលិចក្រោមផ្ទះពលរដ្ឋជាច្រើនគ្រួសារ ហើយអាជ្ញាធរឃុំ ក៏បានជម្លៀសប្រជាពលរដ្ឋមួយចំនួនចេញទៅទីទួលសុវត្ថិភាពផងដែរ។


ជាមួយគ្នានោះ ផ្ទះពលរដ្ឋជាច្រើនខ្នងនិងដំណាំមួយចំនួនត្រូវបានលិចលង់ហេីយផ្លូវលំជាច្រើនខ្សែ បានរងការខូចខាតដោយសារគ្រោះជំនន់ទឹកភ្លៀង។
លោកអភិបាលស្រុកចិត្របុរី បានបញ្ជាក់ថា ស្ថានភាពទឹក នារសៀលថ្ងៃនេះ នៅភូមិមួយចំនួនបានស្រក់ចុះវិញបណ្ដើរៗហើយខណៈដែលប្រជាពលរដ្ឋដែលជម្លៀសទៅទីទួលសុវត្ថិភាព ពួកគាត់បានត្រឡប់ទៅវិញអស់ហើយ ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀង ស្រកចុះវិញហើយ រីឯផលប៉ះពាល់នៅពុំទាន់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ៍ អាយុជីវិត មនុស្ស និងសត្វនៅឡើយទេ៕
អត្ថបទ ៖ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


