ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ម៉ៅ​ ម៉ា​ល័យ​កែ​គឹមយ៉ាន ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផែ​ទឹក​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ​កំសាន្ត​សប្បាយ

បន្ទាយមានជ័យ ៖ នៅ​ល្ងាច ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៨​នេះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​និង លោកជំទាវ ម៉ៅ ម៉ា​ល័យ​កែ​គឹមយ៉ាន​ និង​សហការី​ជាច្រើន​នាក់​ទៀត​ បាន​សម្ពោធ​ដាក់​ប្រើប្រាស់​ផែ​ទឹក​មួយ​កន្លែង​ដែល​មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​ សម្រាប់​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត​នៅ​ថ្ងៃ​បុណ្យអុំទូក ស្ថិតនៅ ខាងត្បូង​ស្ពាន​ទឹកថ្លា​ដងស្ទឹង​ទឹកថ្លា​ស្ថិត​ភូមិ​ទឹកថ្លា ​សង្កាត់​ទឹក​ផ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក ជី​ង ឡុង អ្នក​រៀបចំ​ផែ​ទឹកបាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ផែ​ទឹក​ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​ប្រើប្រាស់​នេះ​ ជា​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ ដែល​ទិញ​ពី​ខ្វាង​ចូ​វ ប្រទេស​ចិន មាន​ប្រវែង​៣៣​ម៉ែត្រ ស្មើ​១៧០​ម៉ែត្រការ៉េ ដែល​អាច​ទម្រ​មនុស្ស​ជា​ទម្ងន់​រហូតដល់​ជាង​៥៥​តោន។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​បញ្ជាក់​ថា ​នេះ​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​លោកជំទាវ​ម៉ៅ​ ម៉ា​ល័យ​កែ​គឹមយ៉ាន ​ឲ្យ​ប្រជាពលរដ្ឋ​មក​លេង​សម្រាប់​ថ្ងៃបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ហើយ​ការ​ធ្វើផែ​ទឹក​នេះ​ជា​ការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ ​លោក សួន បវរ អភិបាល​អភិបាលខេត្ត​បន្ទាយមានជ័យ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ពិធី​ប្រណាំងទូក​នោះ​ មាន​រយៈពេល​៣​ថ្ងៃ ក្នុង​នោះ​ក៏​មាន​ល្បែង​ប្រជាប្រិយ លក់ទំនិញ​ទំនើប​ចំរុះ​ពិសេស​ប្រជាពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​អាច​ដើរលេង​កម្សាន្ត​និង​ផ្តិត​រូប​ទេសភាព​ស្អាតៗ​ជុំវិញ​ការ​ប្រណាំង​ទូក​នៅ​លើ​ផែ​ទឹក​នេះ​ និង​ក៏​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ថ្ងៃបុណ្យ​បុណ្យអុំទូក បណ្តែត​ប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ផងដែរ​។

ក្នុង​នោះ​លោក​ទំ​ ទាវ​ បាន​ឲ្យ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ខេត្តបន្ទាយមានជ័យ​ចុះ​ជួយ​ការពារ​សន្តិសុខ​ ជូន​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ឲ្យ​បាន​សុខ​សប្បាយ​ជៀសវាង​ក្មេង​ទំនើង​រំខាន​ជាដើម​៕