ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​សង្គ្រាម​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ករ​វាង ដេ​ន​នី ក្វាន់ និង តាន់ គឹម​សួរ ព្រោះតែ​រូប​សិច​ស៊ី ចោម ច័ន្ទ

​ភ្នំពេញ​ ៖ តារា​សម្តែង​ស្រី​រូប​ស្រស់​កំពុង​ទទួល​បាន​កា​រ​គាំទ្រ​និង​មាន​ប្រជាប្រិយភាព​តាមរយៈ​សកម្មភាព​ការងារ​សង្គម​កញ្ញា ដេ​ន​នី ក្វាន់ មុន​នេះ​បាន​ផ្ទុះ​ប្រតិកម្ម​បន្ទាប់ពី​អ្នក​ផលិត​កម្មវិធី​ពញ្ញាក់​អារម្មណ៍​លោក តាន់ គឹម​សួរ បាន​ធ្វើ​ការ​Share​ចែករំលែក​នូវ​រូបភាព​សិច​ស៊ី​របស់​បងស្រី​ខ្លួន​គឺ​អ្នកនាង ចម ច័ន្ទ ភ្ជាប់​នឹង​ការរិះគន់​។

 

ការ​ផ្ទុះ​ប្រតិកម្ម​ពី​សំណាក់​តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់ ពេលនេះ​បាន​កើត​ឡើង​ភ្លាមៗ​ក្រោយ​ពេល​ដែល​លោក តាន់ គឹម​សួរ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ការរិះគន់​នូវ​រូបភាព​អ្នកនាង ចោម ច័ន្ទ បែបនេះ​ថា អញ​កើត​អារម្មណ៍ អញ​រំលោភ ធើ​…​ស្អី​អញ​។ ដែល​ប្រយោគ​ខ្លី​មួយ​ឃ្លា​នេះ​បាន​ធ្វើ​ឲ្យ​កញ្ញា ដេ​ន​នី ក្វាន់ ផ្ទុះ​ប្រតិកម្ម​ឆ្លើយតប​លើ​សំណេរ​បែបនេះ​ដោយ​យល់ថា​លោក តាន់ គឹម​សួរ មាន​ចេតនា​មើលងាយ​បងស្រី​របស់ខ្លួន។

 

ជា​ការ​ឆ្លើយតប​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ប្រតិកម្ម​បែបនេះ​ថា ធុញ​អា​សង្គម​យកមុខ​ហ្នឹង​ចុយ​ម្រា​យ ហើយ​ធ្វើ​ដូច​ឯង​ហ្នឹង​ស្អី​? ប៉ុន្តែ​តប​ទៅ​នឹង​សំណេរ​នេះដែរ​លោក តាន់ គឹម​សួរ បាន​បញ្ជាក់​ទៅវិញ​ថា បើ​សំដៅលើ​បង​គឺ​ខុស​ហើយ មុន​ហ្នឹង​បង​យកមុខ​បែបនេះ​បង​ធ្លាប់​ឆាត​ប្រាប់​អូន​អំពី​រឿង​នេះ​ជាច្រើន​ដង​ដែរ​ហើយ​។

ដោយឡែក​ទន្ទឹមគ្នា​និង​ការ​ផ្ទុះ​រឿង​ចម្រុង​ចម្រាស់​រវាង​កញ្ញា ដេ​ន​នី ក្វាន់ និង លោក តាន់ គឹម​សួរ ខាងលើ​នេះ​ដែរ ​ក៏​ស្រាប់​តែមាន​ភាគី​ទី​៣​គឺ​តារាចម្រៀង​កំពូល​ទី​សលោក ម៉ៃ សុគន្ធ បាន​បញ្ចេញមតិ​ដោយ​គាំទ្រ​កញ្ញា ដេ​ន​នី ក្វាន់ ដែរ​ថា អា​ក្បាល​ត្រី​អណ្តែង វា​ត្របែក​ក្បាល បានជា​វា​ឆាប់​ទទួលយក​អញ្ចឹង​ហើយ អា​មនុស្ស​មានខ្លួន ស៊ី​លៀស​រអៀសខ្លួន។ ​អា​យក​មុខ អា​មហាថ្លៃ​ថ្នូរ​អំពើ​រំលោភ មិនមែន​កត្តា​ថតរូប​របស់​គាត់​តែមួយ​មុខ​ទេ ពួក​សត្វ​ដែល​មាន​អំពើ​រំលោភ វា​ជាស​ត្វ​អវិជ្ជា​បាន​ត្រូវ កុំ​ខ្វល់​ពី​អា​ក្បាល​ត្រី​អណ្តែង​អូន Denny Kwan​។

សូម​បញ្ជាក់​ថា ​ការ​ផ្ទុះ​រឿងរ៉ាវ​ដ៏​ចម្រុង​ចម្រាស់​រវាង​តារា​ប្រុស​-​ស្រី​កញ្ញា​ដេ​ន​នី​ក្វាន់​និង​លោក តាន់ គឹម​សួរ ខាងលើ​នេះ ​គឺ​បាន​ធ្វើ​ឡើង​ស្រប​ពេលដែល​រូបភាព​ស្លៀកពាក់​សិច​ស៊ី​របស់​អ្នកនាង ចោម ច័ន្ទ​ដែល​ត្រូវជា​បងស្រី​បង្កើត​កញ្ញា ដេ​ន​នី ក្វាន់ ត្រូវ​បាន​បង្ហោះ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ​ប៉ុន្តែ​អំឡុង​ពេល​នោះ​ដែរ ​ក៏​លោក តាន់ គឹម​សួរ បន្ត​ចែករំលែក​ភ្ជាប់​នឹង​ការរិះគន់​លើ​សកម្មភាព​ដូច្នេះ​៕