ព័ត៍មានទាន់​ហេតុការណ៏
Search

សប្បាយជាមួយគ្នា​ឆ្អែតឆ្អន់ ចោទ​ខាង​ប្រុស​ថា​រំលោភ ​

បន្ទាយមានជ័យ ៖ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​ពិភាក្សា​គ្នា មនុស្ស​ប្រុស និង​ស្រី​​មួយ​ចំនួន​ ឲ្យ​តែ​ដល់​វ័យ​ក្នុង​ការ​រួមភេទ​ជៀស​មិន​ផុត​ឡើយ​ពី​ការ​រួម​ភេទ​ ក្រោយពី​បាន​សប្បាយ​ហើយ​ ភាគច្រើន​ខាង​ស្រី​ធ្វើការ​ចោទ​ប្រកាន់​ថា ​ខាង​ប្រុស​ចាប់រំលោភ​ខ្លួន​ទៅវិញ​។ ចំណែកខាង​ប្រុស​អាច​ឈាន​ដល់​ការ​ជាប់គុក​ដោយ​ងាយ​ៗ។​

ជាក់ស្ដែង​ ម្ដាយ​ខាង​ស្រី ឈ្មោះ ជ​.​ស បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ទៅ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ថា​មាន​យុវជន​ម្នាក់ ​បាន​បបួល​កូន​របស់ខ្លួន​យកទៅ​ចាប់រំលោភ។

ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ហើយ​ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​មួយ​ក្រុម​ ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​ កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី០​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភូមិ​មិត្ត​ភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។​

លោក​ នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា​ យុវជន​សង្ស័យ​មានឈ្មោះ ថុង ចាន់​ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ​​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌​ ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មាន​ជ័យនោះមក ​លោក​បានធ្វើ​ការសាកសួរ​ ហើយ​តាម​ការ​បំភ្លឺ​របស់​ម្ដាយ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​មក​បបួល​កូន​របស់ខ្លួន​ចេញទៅ​ដើរលេង​ខាងក្រៅ ហើយ​បាត់​ឈឹង​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ គាត់​ក៏​មក​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​កង​រាជអាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ឃាត់ខ្លួន​តែម្ដង។

ចំណែក​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បបួល​ជនរងគ្រោះ​ចេញទៅ​ដើរលេង​ខាងក្រៅ និង​រួមភេទ​ជាមួយ​ជនរងគ្រោះ​បាន​ចំនួន​៤​ដង ដោយមាន​ការព្រមព្រៀង​គ្នា ពុំ​មាន​ការ​បង្ខិតបង្ខំ​អ្វី​ឡើយ។ ផ្អែកលើ​ចម្លើយសារភាព​របស់​ជនសង្ស័យ និង​មានការ​បំភ្លឺ​របស់​ម្តាយ​ជនរងគ្រោះ ជន​សង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ​នាំ​អនីតិជន​យក​ទៅ​រួមភេទ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕