ព័ត៍មានទាន់​ហេតុការណ៏
Search

Samsung Galaxy J4+​ និង J6+ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​

Samsung Galaxy J4+ & J6+ ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា សម្រាប់​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្ដាល​។ បន្ទាប់ពី​ការដាក់​លក់​ជា​ផ្លូវការ មិន​បាន​យូរ​ប៉ុន្មាន ប៉ុន្តែ Samsung Galaxy J4+ & J6+ ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ខ្លាំង​ហួស​ពី​ការ​ស្មាន ដោយសារ​ស្មា​ត​ហ្វូ​ន​នេះ​មាន រូបរាង​ស្លី​ម​បែប​ស៊ីវិល័យ អេក្រង់​ពេញ​តួ កាមេរ៉ា​ភ្លោះ ស្កេ​ន​ក្រយៅដៃ​ពី​ចំហៀង ស័ក្ដិសម​បំផុត​សម្រាប់​តម្រូវការ​អ្នកប្រើប្រាស់​បច្ចុប្បន្ន​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ អម​មកជា​មួយ​តម្លៃ​ម៉ា​អេ​ម ដែល​ជា​ហេតុ អាច​ឆក​យកចិត្ត​អ្នកប្រើប្រាស់​បាន​យ៉ាងច្រើន​។ ចំពោះ Galaxy J4+ គឺមាន​តម្លៃ​ត្រឹមតែ​១៥៩​ដុល្លារ​ប៉ុណ្ណោះ ដែលមាន​ជម្រើស​៣​ពណ៌ ដ៏​ស៊ីវិល័យ ​គឺ ពណ៌​ផ្កាឈូក​, ពណ៌​ខ្មៅ និង​ពណ៌​មាស ហើយ សម្រាប់ Galaxy J6+ វិញ គឺ​មាន​តម្លៃ ២០៩​ដុល្លារ រួមជាមួយ​ជម្រើស​៣​ពណ៌ ដ៏​ទាក់ទាញ​ គឺ​ពណ៌​ក្រហម​, ពណ៌​ខ្មៅ និង​ពណ៌​ប្រផេះ​។​

លោក Seungho Choi អគ្គនាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន​ថៃ​សាម​សុង អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន​សាម​សុង តែងតែ​ផ្ដល់​ទំនុកចិត្ត ភាព​ច្នៃប្រឌិត​ខ្ពស់ សម​ស្របតាម​សម័យកាល និង​តម្រូវ​ចិត្ត​ទៅតាម​អតិថិជន​គ្រប់​ស្រទាប់​ក្នុង​សង្គម​។ ហើយ​នេះ​គឺជា​ភាព​ជោគជ័យ​មួយ​សម្រាប់​ក្រុមហ៊ុន​សាម​សុង និង​ត្រកូល Galaxy J ផង​ដែរ​។ នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត យើង​នឹង​ពាំ​នាំនូវ​អ្វីដែល​ថ្មីៗ ភាព​អស្ចារ្យ បច្ចេកវិទ្យា​ទំនើប និង​ឈានមុខ​គេ​ជានិច្ច ធានា​ជូន​នូវ​គុណភាព​នឹង​តម្លៃ​”​។​

​តោះ​ចឹ​ង​ទៅ​រំលឹក​ពី​លក្ខណៈសម្បត្តិ​របស់ Samsung Galaxy J4+ & J6+ ម្ដងទៀត​ទាំងអស់គ្នា ​៖

1. Galaxy J4+

Samsung Galaxy J4+ មាន​ទម្ងន់​ស្រាល រាងស្តើង និង​បំពាក់​នូវ​អេក្រង់ HD+ ទំហំ​6-inch ដ៏​ធំ​ច្បាស់​ល្អ ដែល​ផ្តល់នូវ​កម្រិត​រូបភាព និង​ពណ៌​ច្បាស់​ដូច​ធម្មជាតិ ដែល​ជា​ដៃគូ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការ​ទស្សនា​វីដេអូ លេង​ហ្គេម និង​អាច​ប្រើប្រាស់​មុខងារ​ចែក​អេក្រង់​ជា​ពីរបាន​ផងដែរ​។

​ក្រៅពី​អេក្រង់​ចំណុច​ដ៏​ទាក់ទាញ​របស់ Galaxy J4+​គឺ​បំពាក់​នូវ​កាមេរ៉ា​ខាងក្រោយ​ទំហំ​១៣​មេ​ហ្គា​ភិ​ច​សែ​ល កាមេរ៉ា​ខាងមុខ​ទំហំ​៥ មេ​ហ្គា​ភិ​ច​សែ​ល រួមជាមួយ​មុខងារ​ Selfie Focus និង LED Flash ងាយ​ស្រួល​ក្នុងការ​ចាប់យក​រូបភាព​បាន​ស្អាត​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ។​

2. Galaxy J6+

​ជាមួយ​អេក្រង់​ដ៏​ធំ​ទំហំ ​6-inch កំរិត​បង្ហាញ ភាព​ច្បាស់ 720 x 1480 pixels ប្រភេទ HD+ និង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​13 MP f/1.9 សម្រាប់​ថតរូប​ចាប់​ប្លង់​ទូលាយ និង​មួយ​គ្រាប់​ទៀត​ទំហំ 5 MP f/2.2 សម្រាប់​ថតរូប​ព្រិល​ផ្ទៃ​ខាងក្រោយ​, កាមេរ៉ា​មុខ​ទំហំ 8MP f/1.9 ​រួមជាមួយ​មុខងារ​Live Focus ,Bokeh Effects ផងដែរ​។​

ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Galaxy J6+​ គឺ​បាន​បំពាក់​នូវ​សេន​សឺ​ស្គេ​ន​ក្រយៅដៃ ​ស្ថិតនៅ​ចំហៀង​ នៃ​ទូរស័ព្ទ​ដែល​ផ្ដល់​ភាពងាយស្រួល ​និង​សុវត្ថិភាព​ខ្ពស់​៕