ព័ត៍មានទាន់​ហេតុការណ៏
Search

ជនបរទេស​ម្នាក់​ ចូល​ផឹកស៊ី​ស្រវឹង​មិន​ឲ្យ​លុយគេ​ ថែមទាំង​អុកឡុក​ទៀត​នោះ​ ត្រូវ​គេ​វាយ​បែក​ក្បាល​

ភ្នំពេញ ​៖​ បុរស​ជនបរទេស​ម្នាក់ ​បាន​រង​របួស​បែក​ក្បាល​ហូរ​ឈាម​ ព្រោះតែ​គាត់​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​បារ​បារាំង​មួយ​កន្លែង​នៅ​ម្ដុំ​ជិត​ផ្សារ​កណ្តាល លុះ​ពេល​ដល់​ស្រវឹង ស្រាប់តែ​បង្ក​ការ​អុកឡុក​និង​រករឿង​ស្រីៗ ​ក្នុង​បារ​បារាំង​នោះ​ ក៏ត្រូវ​នាង​ខឹង​វាយ​បណ្ដាល​ឲ្យ​រង​របួស​ កាលពី​វេលា​ម៉ោង០​១​និង​១៥​នាទី​រំលង​អធ្រាត្រ ឈា​ន​ចូល​ថ្ងៃទី០​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​១៣០ ​ក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​ គឺមាន​ជនបរទេស​ស្បែក​សម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ ​បាន​ចូលទៅក្នុង​ហាង​បារ​បារាំង​មួយ​កន្លែង​​ ​នៅ​ម្ដុំ​ផ្សារកណ្តាល ហើយ​ជនបរទេស​រូប​នោះ ​ផឹក​អស់​ស្រា​ជាច្រើន លុះ​ពេល​ដែល​ស្រវឹង​ក៏​ស្រាប់តែ​មិន​ព្រម​គិតលុយ ថែមទាំង​រករឿង​ស្រីៗ​ក្នុង​បារ និង​បង្ក​ការ​អុកឡុក​ក្នុង​បារ​ ហើយ​ជនបរទេស​នោះ​បាន​វាយ​ទៅលើ​ស្រីៗ ទើប​សន្តិសុខ​គាត់​ចូលទៅ​ហាមឃាត់ ត្រូវ​ជនបរទេស​នោះ​វាយ​ទៀត ទើប​សន្តិសុខ​ទ្រាំ​អត់​បាន ក៏​វាយ​នឹង​អាយកូម​បណ្តាល​ឲ្យ​បែកក្បាល​ហូល​ឈាម​ស្រោច​ពេញ​ខ្លួន ផ្អើល​ទៅដល់​ស្រីៗ​ក្នុង​បារ​នាំគ្នា​ចោមរោម​មើល​ ​ភ្លាមៗ​នោះ​ដែរ ​ក៏​ត្រូវបាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​​មកដល់ ប៉ុន្តែ​ជនជាតិ​បរទេស​នោះ មិន​ព្រម​ឡើងទៅ​រថយន្ត​សង្គ្រោះ​ទេ​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា​ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​ជួយ​និយាយ ​និង​លួងលោម ទើប​ជនជាតិ​បរទេស​នោះ​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​រួច​ទៅ​ព្យាបាល​បាត់​ទៅ​។​ ចំណែក​លុយកាក់​ដែល​ផឹកស៊ី​អស់នោះ​គឺ​មិន​បាន​គិត​ឲ្យ​ហាង​បារ​បារាំង​នោះ​ទេ​៕