ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ សង់​សេត ប្រកាស​លក់​ផ្ទះ​២​កន្លែង ​ខណៈ​ជីវភាព​ខ្វះខាត​ក្នុង​គ្រួសារ

ភ្នំពេញ​ ៖​ ជាថ្មី​ម្ដង​ទៀត ​តារា​កំប្លែង​ប្រុស​នាយ សង់​សេត ដែល​ត្រូវ​បាន​មហាជន​ស្គាល់​គ្រប់គ្នា​ជា​កូន​របស់​តារា​កំប្លែង​ជើងចាស់​លោកតា សង់​ស៊ី​ស បាន​ធ្វើការ​ប្រកាស​ដាក់​លក់​ផ្ទះ​ចំនួន​២​កន្លែង​ខណៈ​ដែល​ជីវភាព​គ្រួសារ​បច្ចុប្បន្ន​កំពុង​ជួប​ការ​ខ្វះខាត​ និង​ត្រូវ​ការប្រាក់​ដើម្បី​ចំណាយ​លើ​ការ​ព្យាបាល​ឪពុក​ផង​នោះ។

តាម​ការកត់សម្គាល់​ នេះ​ពុំ​មែន​ទើប​ជា​លើក​ទី​១​នោះ​ទេ ​ដែល​តារា​កំប្លែង​នាយ សង់​សេត ប្រកាស​ពី​ដំណឹង​ នៃ​ការលក់​ផ្ទះ​ដើម្បី​យកប្រាក់​ផ្គត់ផ្គង់​រាល់​ការចំណាយ​នៅក្នុង​គ្រួសារ​។ ​ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ ​ផ្ទះ​ចំនួន​២​កន្លែង​ដែល​នាយ សង់​សេត បាន​ធ្វើការ​ប្រកាស​ដាក់​លក់​នោះ​ គឺ​មិនទាន់មាន​អតិថិជន​ណា​ម្នាក់​ក្លាយ​ជា​ម្ចាស់​នៅឡើយ​ទេ​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ចំនួន​២​សន្លឹក​ ដោយ​ក្នុងនោះ​មាន​រូបភាព លោកតា សង់​ស៊ី​ស ដែល​ត្រូវ​ជា​ឪពុក​កំពុង​អង្គុយ​ក្បែរ​ធុង​ទឹកកក​ផង​នោះ​ នាយ សង់​សេត ​បាន​រៀបរាប់​បែប​សារ​កម្សត់​ថា ជីវិត​គឺ​យ៉ាង​នេះ​ហើយ លក់​ទឹក​សុទ្ធ ទឹក​ផ្លែឈើ តុង​បាល់​បណ្ដើរ ទម្រាំ​លក់​ផ្ទះ​ដាច់ ខ្ញុំ​សង់ ស៊ី​ស ត្រូវ​ការ​លក់​ផ្ទះ​ពីរ​កន្លែង​ និង​ដី​មួយ​ប្លង់​។​

នាយ សង់​សេត បានបញ្ជាក់​ថា ​ផ្ទះ​ទី​១​-មាន​ទីតាំង​ស្ថិតនៅ​ភូមិ ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ​ផ្ទះ​ទី​២​-ស្ថិតនៅ​ភូមិ សុពរណ៍ សង្កាត់​គោករកា ​ខណ្ឌ​ព្រែក​ព្នៅ។​

លក្ខណៈ​ផ្ទះជួល​១៨​បន្ទប់​ ចំណូល​មធ្យម​១​ខែ​(៥០០ដុល្លារ)​ដី​ឡូត៍​នៅ​ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ​។​

ប្រសិនបើ​បងប្អូន​ដែលមាន​ចំណាប់អារម្មណ៍​ ឬ​បំណង​ចង់បាន​ផ្ទះ​ទាំងពីរ​ទីតាំង​ខាងលើនេះ ​អាចធ្វើ​ការទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​ ៖០៧៧ ៨១១ ៩៦៨ ,០១៥ ៤៣៦ ០០៧ ,០១២ ៨៣៦ ៤៣៥ ,០១០ ៨៣៦ ៤៣៥។​ បើ​ស្រលាញ់​ចូលចិត្ត​សូមជួយ​រក​ម៉ូយ​ដោយ​ក្ដី​គោរព​។​ នេះ​ជា​ការ​លើកឡើង​បន្ថែម​របស់​តារា​កំប្លែង​នាយ សង់ សេត៕