ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​តា វ៉ី​ច​ទ័​រ ឪពុក​តារា​កំប្លែង វ៉ាន់ នី​ឡា ផ្ទុះ​ប្រតិកម្ម​ចំពោះ​ដំណឹង​កូនស្រី​មាន​សង្សារ​ថ្មី​

ភ្នំពេញ ​៖ ​ស្រប​ពេល ​ដែល​ថ្មីៗ​នេះ ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ធ្វើការ​ចុះផ្សាយ​ពី​រឿងរ៉ាវ​ស្នេហា​ដ៏​រសើប​រវាង​តារា​កំប្លែង​ស្រី​វ័យក្មេង​សាច់​ខ្ចី​ កញ្ញា វ៉ាន់ នី​ឡា ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​ម្នាក់​បង្ក​ការចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​នោះ ​ភ្លាមៗ​នេះ​ដែរ ​ក៏​ស្រាប់តែ​ លោក​សុវណ្ណ រិទ្ធី​ ហៅ​តា វ៉ី​ច​ទ័​រ ដែល​ត្រូវជា​ឪពុក​កញ្ញា វ៉ាន់ នី​ឡា ផ្ទុះ​ប្រតិកម្ម​លើ​ករណី​នេះ។

ជា​ការ​ពិត​ កាលពី​ថ្មីៗ​មុន​នេះ​បន្តិច​ មាន​ការ​បែក​ធ្លាយ​ និង​ចែករំលែក​នូវ​រូបភាព​ស្និទ្ធស្នាល​កៀកកើយ​គ្នា​របស់​តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា និង បុរស​វ័យ​ប្រហែល​គ្នា​បង្ក​ឲ្យ​មាន​ទស្សនិកជន​មួយ​ចំនួន​យល់​ឃើញ​ថា ​រវាង វ៉ាន់ នី​ឡា និង​បុរស​រូប​នោះ​ អាច​ជា​សង្សារ​ថ្មី​ជាមួយគ្នា។ ខណៈ​ខ្លះ​ទៀត​ក៏បាន​និយាយថា ​នេះ​អាច​ជា​រឿង​ពិត​ព្រោះថា​នេះ​ពុំ​មែន​ទើប​ជា​លើក​ទី​១​នោះ​ទេ​ដែល​កញ្ញា វ៉ាន់ នី​ឡា តែង​បញ្ចេញ​រូបភាព​ស្និទ្ធ​បែបនេះ។

យ៉ាងណាមិញ​ទន្ទឹមពេល​ដែលមាន​មហាជន ​និង​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​កំពុងតែ​បាន​លើក​ជា​ករណី​សង្ស័យ​លើ​ស្រី​ស្រស់ វ៉ាន់ នី​ឡា ចំពោះ​រឿងរ៉ាវ ​នៃ​ការ​សាង​សម្ពន្ធភាព​ស្នេហា​ថ្មី​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​ភ្លាមៗ​នោះ ​ក៏​ស្រាប់តែ​លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ី​ច​ទ័​រ ដែល​ត្រូវជា​ឪពុក​របស់​ កញ្ញា វ៉ាន់ នី​ឡា បាន​ចេញមុខ​បញ្ជាក់​ការពិត​ថា​ជា​រឿង​មិន​ពិត​នោះ​ឡើយ​។​

អ្នកគ្រប់គ្រង​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​CTN​ លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ី​ច​ទ័​រ បាន​លើក​ឡើង​ថា ខ្ញុំ​ចង់​មើល​ឃើញ​ឲ្យ​បាន​ច្បាស់​ណាស់​ថា តើ​បុរស​ដែល​គេ​នាំគ្នា​និយាយ​ថា ជា​គូស្នេហ៍​ថ្មី​របស់​កូនស្រី​ខ្ញុំ​នោះ គេ​ជា​អ្នកណា ព្រោះ​បើ​តាម​រូបថត​អស់​ទាំង​នោះ​គឺ​កូនស្រី​ខ្ញុំ​បាន​ថតរូប​ជាមួយ​បង​ប្អូន​ប្រុស​ជា​សាច់ញាតិ​ខ្ញុំ​ច្រើន​ដែរ។

សូម​បញ្ជាក់​ថា ​នេះ​ពុំ​មែន​ទើប​ជា​លើក​ទី​១​នោះ​ទេ ​ដែល​តារា​កំប្លែង ​កញ្ញា វ៉ាន់ នី​ឡា បាន​រង​នូវ​ព័ត៌មាន​ ឬ​មន្ទិលសង្ស័យ​ទាក់ទង​នឹង​ការ​ផ្តើម​សាង​សម្ពន្ធភាព​ស្នេហា​ថ្មី​ក្រោយពេល​ផ្ដាច់​ពាក្យ​ជា​មួយ​អតីត​គូ​ដណ្ដឹង​ដែល​ជា​កូនប្រុស​ថៅកែ​ល្ខោន​ប្រចាំ​ខេត្ត​តាកែវ។ ប៉ុន្តែ​ខណៈ​ពេល​មាន​ដំណឹង​នេះ​ឡើង ​សាមីខ្លួន​ កញ្ញា វ៉ាន់ នី​ឡា តែង​ចេញមុខ​បំភ្លឺ​ថា ​ពុំ​មែន​ជា​រឿង​ពិត​នោះ​ឡើយ៕