ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​រថយន្ត​បុក​គេ​ម្តង​ហើយ​មិន​គ្រប់ បន្ត​ទៅ​បុក​រះ​២​គ្រឿង​ទៀត​

ភ្នំពេញ ៖ បុរស​មាន​អាការៈ​ស្រវឹង​ស្រា​ម្នាក់​ បើក​រថយន្ត​លុ​ច្ស​ស៊ី​ស​LX570​ ពាក់​ស្លាក​លេខ ខ​,​ម ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​ទៅ​បុក​រះ​រថយន្ត​ពីរ​គ្រឿងទៀត ជា​បន្តបន្ទាប់​គ្នា និង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ ក្រោយ​កើតហេតុ អ្នក​បើក​រថយន្ត​បង្ក ក៏​ចុះ​ស្រែ​ឡូឡា មិន​ទទួលខុស ហើយ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​បុរី​កីឡា តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នា​ក់​ បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក លុ​ច្ស​ស៊ី​ស​LX570 ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01 2-9905 តាម​បណ្ដោយ​ផ្លូវ​២១១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន មិនដឹង​យ៉ាង​ម៉េច បាន​រេ​ចង្កូត​ទៅ​ប៉ះ​កៀរ​រថយន្ត​ម៉ា​សឺ​ដេ​ស រង​ការខូចខាត​បន្តិចបន្តួច ហើយបាន​សង​សំណង​​ចំនួន​៥០​ដុល្លារ ដើម្បី​បញ្ចប់​រឿង ចំណែក​រថយន្ត​រងគ្រោះ​ក៏​ចាក​ចេញទៅ​បាត់​ទៅ​។

​សាក្សី​បន្តថា ក្រោយពី​ដោះស្រាយ​សំណង​ឲ្យ​គេ​រួច អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស មាន​អាការៈ​ស្រវឹង ជោកជាំ ក៏បាន​បើក​បន្ត​ដំណើរ​ទៅ​បុក​រះ​រថយន្ត​ពីរ​គ្រឿង​ទៀត ដោយ​មួយ​គ្រឿង​ម៉ាក​កាមរី​ហាយ​ប្រី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-1909 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហាយ​ឡាក់​វី​ហ្គូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-0111 ចត​នៅ​លើ​ចំណី​ផ្លូវ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ។​

ចំណែក​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស សង្ស័យ​អាង​រថយន្ត​ពាក់​ស្លាក​លេខ ខ.ម ក៏បាន​បើកទ្វារ​ចុះមក​ក្រៅ ស្រែក​ឡូឡា មិន​ទទួលខុស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ សម្របសម្រួល ប៉ុន្តែ​ជន​នោះ​ហាក់​មិន​ស្ដាប់​នៅតែ​ប្រកែក​យក​ត្រូវ​រៀងៗ​ខ្លួន​។

​ខណៈ​ពេល​មនុស្សម្នា​កំពុង​ចោមរោម​មើល អ្នក​បើក​រថយន្ត​បង្កហេតុ ត្រូវ​បាន​មិត្តភ័ក្ដិ​បងប្អូន រំដោះ គេច​ខ្លួន​ចេញ​បាត់​ទៅ។​

បន្ទាប់មក​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​៧​មករា បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​វាស់​វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាម​ក្រោយ៕​