ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​ម្នាក់ ​មិន​ដឹង​មាន​វិបត្តិ​អ្វី​ ស្រាប់តែ​លោត​ពីលើ​អគារ​ខុនដូ​ជាន់​ទី​៨ ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

បន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ មិន​ដឹង​មាន​វិបត្តិ​អ្វី​ ស្រាប់តែ​លោត​ពីលើ​អគារ​ខុន​ដូ​ជាន់​ទី​០៨​ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​កាលពី​វេលា​ម៉ោង​០​៧​យប់ ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

សមត្ថកិច្ច​ចម្រុះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ សព​ជនរងគ្រោះ​មានឈ្មោះ ZHANG JIANGSHAN ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ មក​ស្នាក់នៅ​អាគារ​ខុន​ដូ ក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​ពេល​កើតហេតុ​នោះ​ គេ​បាន​ឃើញ​ជនជាតិ​ចិន​នេះ​ធ្លាក់​ពីលើ​ខុន​ដូ​ជាន់​ទី០​៨ ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មក​ចោមរោម​យ៉ាង​ច្រើន​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​ បាន​ចុះមក​ធ្វើការ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​សព​ដល់​កន្លែង​កើ​ត​ហេតុ ដោយ​បញ្ជាក់​ថា ការ​ស្លាប់​របស់​ជនជាតិ​ចិន​ខាងលើនេះ ​មិន​ដឹង​មូលហេតុ​អ្វី​ទេ ទើប​បណ្ដាល​ឲ្យ​មានការ​លោត​សម្លាប់​ខ្លួន​យ៉ាង​ដូចនេះ​៕​