ព័ត៍មានទាន់​ហេតុការណ៏
Search

ការស៊ើបអង្កេត​បញ្ហា Trump-​រុស្ស៊ី ស្ថិតក្រោម​ការគំរាមកំហែង​ បន្ទាប់ពី​ការបណ្តេញ​លោក Sessions

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ត្រូវបាន​គេ​ចោទប្រកាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កំពុង​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ឆ្ពោះទៅរក​វិបត្តិ​រដ្ឋធម្មនុញ្ញ​មួយ​បន្ទាប់ពី​ការបណ្តេញ​អគ្គ​រដ្ឋអាជ្ញា​របស់លោក​បាន​បណ្តាល​ឲ្យ​មានការ​សង្ស័យ​ទៅលើ​អនាគត​នៃ​ការស៊ើបអង្កេត​មួយ​ចូលទៅក្នុង​ការឃុបឃិត​ការបោះឆ្នោត​ជាមួយ​ភ្នាក់ងារ​រុស្ស៊ី​។​

ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​កាលពី​ថ្ងៃ​អង្គារ លោក Trump បាន​សន្យាថា​នឹងមាន​យុគសម័យ​ថ្មី​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ប៉ុន្តែ​មានការ​សង្ស័យថា គាត់​កំពុង​ព្យាយាម​សម្លាប់​ការស៊ើបអង្កេត​រុស្ស៊ី​ហើយ​ការបង្កើន​កាន់តែខ្លាំង​ក្លា​នៃ​សង្គ្រាម​របស់គាត់​ជាមួយ​អ្នកកាសែត​បានធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ធ្លាក់ចូល​ទៅក្នុង​ភាពច្របូកច្របល់​។​

ការស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញា​ពិសេស Robert Muller ចូលទៅក្នុង​ថា​តើ​យុទ្ធនាការ​របស់លោក Trump បាន​ឃុបឃិត​ជាមួយ​ទីក្រុង​មូ​ស្គូ​ដែរ​ឬក៏​អត់​ក្នុងអំឡុង​ការបោះឆ្នោត​ឆ្នាំ​២០១៦​នោះបាន​ធ្វើ​ឲ្យ​លោក Trump ត្រូវ​ជួបប្រទះ​ភាពវឹកវរ​ក្នុងការ​កាន់តំណែង​រប​ស់​គាត់​ជា​ប្រធានាធិបតី​។​

លោក Trump បាន​បន្ត​គំរាមកំហែង​ថា លោក​មានអំណាច​ក្នុង​ការបិទ​នូវ​អ្វីដែល​លោក​ហៅថា​ជា “​ការចោទប្រកាន់​ផ្តេសផ្តាស​” ហើយ​កាលពី​ថ្ងៃ​ពុធ លោក​បាន​ចាត់វិធានការ​ដ៏​មាន​សក្តានុពល​ជា​លើកដំបូង​នៅពេល​លោក​បាន​ជំនួស​អគ្គ​រដ្ឋអាជ្ញា Jeff Sessions ជាមួយ​អ្នក​ស្មោះស្ម័គ្រ​ឈ្មោះ Matthew Whitaker ។​

ការផ្លាស់ប្តូរ​ដែល​បានប្រកាស​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ការ​បង្ហោះ Twitter របស់លោក Trump នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទូទាំង​ទីក្រុង​វ៉ាស៊ីនតោន​ដែលជា​កន្លែង​អ្នកនយោបាយ​មកពី​គណបក្ស​ទាំង​ពីរបាន​ព្រមាន​ជា​យូរ​មកហើយ​ថា ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​នៅក្នុង​ការងារ​របស់លោក Mueller មិនអាច​ត្រូវបាន​គេ​អត់ឱន​ឲ្យ​ទេ​។​

គណបក្ស​ប្រជាធិបតេយ្យ​ដែល​បានឈ្នះ​សភា​ជាន់​ទាប​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាលពី​ថ្ងៃ​អង្គារ​ឥឡូវនេះ​បាន​ឃើញថា លោក Trump ខិតជិត​ទៅនឹង​ការឆ្លងកាត់​ខ្សែបន្ទាត់​ហើយ​ជាមួយនឹង​គោលដៅ​ចុងក្រោយ​នៃ​ការ​លាក់បាំង​ឧក្រិដ្ឋកម្ម​ដែល​គេ​បាន​ចោទប្រកាន់​។​

លោក Neal Katyal និង​លោក George Conway ដែលជា​មេធាវី​ល្បីឈ្មោះ​ទាំងពីរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​សរសេរ​នៅក្នុង​កាសែត The New York Times ថា លោក Trump បាន​រំលោភច្បាប់​រួចទៅហើយ​ដោយ​តែងតាំង​លោក Whitaker ទាំង​គ្មាន​ការបញ្ជាក់​ពី​ព្រឹទ្ធសភា​។​

ពួកគេ​បាន​អះអាងថា ការតែងតាំង​យ៉ាង​ឆាប់រហ័ស​នេះ​គឺ​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​ទេ​។ វា​ជា​រឿង​ខុសច្បាប់​ហើយ​វា​មានន័យថា អ្វីដែល​លោក Whitaker ធ្វើ​ឬ​ព្យាយាម​ធ្វើ​នៅក្នុង​តំណែង​នោះ​គឺ​មិនត្រូវ​បាន​គេ​យកជាការ​ឡើយ​៕ AFP