ព័ត៍មានទាន់​ហេតុការណ៏
Search

យោធា​ម្នាក់ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ ដួល​បែក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​

ឧត្តរមានជ័យ ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ដោយ​ខ្លួនឯង​មួយ​ បាន​កើតឡើង​នៅ​ចំណុច​ព្រៃ​សហគមន៍​គាមរមាស ផ្លូវ​ក្រួស​ក្រហម ​ស្ថិតនៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ​បណ្ដាល​ឲ្យ​យោធា​ម្នាក់​ដួល​បែក​ក្បាល​ស្លាប់ ​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ឈ្មោះ ឡុង គន់​ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ មុខរបរ​ជា​យោធា​កង​អន្តរាគមន៍​លេខ​២​ ​​បើកបរ​ម៉ូតូ​ម៉ាក​វ៉េ​វ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ ។

សមត្ថកិច្ច​បាន​បន្តទៀត​ថា ករណីនេះ កម្លាំង​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ភ្លាមៗ រួច​សន្និដ្ឋាន​ថា​ពុំ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​ឡើយ ហើយ​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕